សមត្ថកិច្ច​ចាប់ខ្លួនឧក្រិដ្ឋជន០៥នាក់ ករណីកែច្នៃ រក្សាទុកគ្រឿងញៀន​ជាង១៥៦គីឡូក្រាម

2021/07/24 09:40:55 pm        1.5 K

ភ្នំពេញ ៖ ឧក្រិដ្ឋជន០៥នាក់ (ជនជាតិខ្មែរ១នាក់ វៀតណាម០៤នាក់) និងរឹបអូគ្រឿងញៀនជាង ១៥៦គីឡូក្រាម ត្រូវសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបនៅចំណុចទីតាំងកែច្នៃ រក្សាទុកគ្រឿងញៀន​ ក្នុងនៅរាជធានីភ្នំពេញ ។

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រាប់អោយដឹងថា ​កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ២២ និង២០នាទី សមត្ថកិច្ចនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៨) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល និង លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរ មានការចូលរួមពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា​ដំបូង​រាជធានីភ្នំពេញ បានចុះស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្ទះលេខ ៨០ផ្លូវM៣ បូរីប៉េងហូត (បឹងស្នោ) សង្កាត់និរោធនិ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនោះសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនជនសង្ស័យ ៥នាក់ : ១-ឈ្មោះ ហម សាវុធ ភេទប្រុស អាយុ ៥២ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ឡេ វ៉ាន់ឌឿត (LE VAN DUOT) ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម ។ ៣-ឈ្មោះ ង្វៀន ថាន់គឿង (NGUYEN THANH CUONG ) ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ វៀតណាម ។ ៤-ឈ្មោះ ឡេ កឹមហ្វុក (LE CAM PHUNG ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ តណាម ។ ៥-ឈ្មោះ ហ្វង័ ង៉ុកហាន (HOANG NGOC HAN ) ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិ វៀត ណាម។ វត្ថុតាងចាប់យក ១-អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ១០១គ.ក្រ ៩៨២.០៤ក្រាម។ ២-កាទីណូន (CATHINONE) ទម្ងន់សុទ្ធ ៣៩គ.ក្រ ៨៥៤ក្រាម។ ៣-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ១៤គ.ក្រ ៤៥០.៧៦ក្រាម។ ៤-កេតាមីន (KETANINE) ទម្ងន់សុទ្ធ ១១២.៨១ក្រាម ( សរុបសារធាតុញៀន ទម្ងន់១៥៦គីឡូក្រាម ៣៩៩.៦១ក្រាម )

៥-សារធាតុគិមីផ្សំ (រាវ) អាសេតូន ទម្ងន់សុទ្ធ ៦ គ.ក្រ ៦៦៨.២៥ក្រាម ។

សម្ភារៈមធ្យោបាយ និងឧបករណ៍កែច្នៃសារធាតុញៀន រួមមាន ១-ទូរស័ព្ទ ០៤គ្រឿង

២-ម៉ាស៊ីនសម្រាប់សម្ងួតសារធាតុញៀនចំនួន០២គ្រឿង។

៣-ម៉ាស៊ីនសម្រាប់ក្រឡុកសារធាតុញៀនចំនួន០៦គ្រឿង។

៤-ពុម្ពសម្រាប់វាយគ្រាប់សារធាតុញៀនមួយចំនួនធំ។

៥-ម៉ាស៊ីនសម្រាប់វេចខ្ចប់សារធាតុញៀន០១គ្រឿង។

៦-ម៉ាស៊ីនរាប់គ្រាប់សារធាតុញៀន ០១គ្រឿង

៧-ម៉ាស៊ីនសម្រាប់អ៊ុតថង់ផ្លាស្ទិកចំនួន០៣គ្រឿង។

៨-ម៉ាស៊ីនសម្រាប់កិន និងក្រឡុកសារធាតុញៀនចំនួន០២គ្រឿង។

៩-ថង់សម្រាប់វេចខ្ចប់សារធាតុញៀនមួយចំនួនធំ។

១០-ជញ្ជីងសម្រាប់ថ្លឹងសារធាតុញៀនចំនួន០៣គ្រឿង។

១១-ម៉ាស៊ីនសម្រាប់វាយគ្រាប់សារធាតុញៀន០១គ្រឿង។

១២-ម៉ាស៊ីនម៉ាក HARISON ចំនួន ០១គ្រឿង។

១៣-រានសម្រាប់បញ្ឈរ សម្ងួតសារធាតុញៀនចំនួន០១ឈុត។

១៤-ចានដែកសម្រាប់ដាក់ម្សៅសារធាតុញៀនចំនួន ០៩ ចាន

១៥-កញ្រ្ចែងសម្រាប់រែងសារធាតុញៀនចំនួន០១។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន

បាន​កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

តារាវុទ្ធី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        53
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm