UN៖ ជម្លោះស៊ូដង់បានឆក់យកជីវិតជនស៊ីវិលរាប់ពាន់នាក់ និងជម្លៀសមនុស្សរាប់លាននាក់ក្នុងរយៈពេលមួយឆ្នាំ

2024/04/12 06:11:30 pm        50

អ្នកនាំពាក្យអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាបេសកកម្មស្វែងរកការពិតរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់បានរាយការណ៍ថាជិតមួយឆ្នាំនៃការប្រយុទ្ធគ្នានៅក្នុងប្រទេសនេះបានធ្វើឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់ទៀតត្រូវបានរត់ភៀសខ្លួនចេញពីទីលំនៅ។

លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា ការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ចាប់តាំងពីសង្រ្គាមនេះបានចាប់ផ្តើមផ្ទុះឡើងកាលពីខែមេសាឆ្នាំមុន។នៅថ្ងៃចន្ទទី១៥មេសាសប្ដាហ៍ក្រោយ គឺជាខួបមួយឆ្នាំនៃជម្លោះដែលកំពុងរីករាលដាលរបស់ប្រទេសនេះ។

អ្នកនាំពាក្យរូបនេះបាននិយាយថា មនុស្សជាង ៦ លាននាក់ត្រូវបានរត់ភៀសខ្លួនចេញពីជម្រក នៅក្នុងប្រទេសរបស់ខ្លួន ខណៈជនភៀសខ្លួនជិត ១ លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង។ ជាមួយគ្នានោះ មនុស្សជិត២៤លាននាក់ ត្រូវការជំនួយ។

លោក Dujarric បាននិយាយថា ប្រទេសបារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប នឹងធ្វើជាសហម្ចាស់ផ្ទះនៃសន្និសីទមនុស្សធម៌សម្រាប់ស៊ូដង់ និងប្រទេសជិតខាងក្នុងទីក្រុងប៉ារីសនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ។ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ នឹងមានសារជាវីដេអូសម្រាប់សន្និសីទនេះ។

ប្រទេសស៊ូដង់ដែលស្ថិតនៅអាហ្វ្រិកខាងជើងមួយនេះ បានធ្លាក់ក្នុងការប៉ះទង្គិចគ្នាដោយហិង្សារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៣ ។ អំពើហិង្សាបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់ បង្ខំឲ្យមនុស្សរាប់លាននាក់ផ្សេងទៀតរត់គេចពីជម្លោះ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសនេះ ពិសេសនៅក្នុងរដ្ឋធានីខាទុំ (Khartoum)៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm