សហជីពកម្មករ បានធ្វើកូដកម្មនៅទូទាំងប្រទេសឈីលីកាលពីថ្ងៃព្រហស្បតិ៍ ទី១១ មេសា ដើម្បីទទួលបានប្រាក់ឈ្នួលកាន់តែប្រសើរ និងគោលនយោបាយការងារថ្មី។

ជាមួយនឹងកូដកម្មនេះ កម្មករបានចេញដើរធ្វើបាតុកម្មនៅទីក្រុង Santiago ឆ្ពោះទៅកាន់វិមានប្រធានាធិបតី ឡា ម៉ុនណេដា(La Moneda) ដោយស្រែកទាមទារពីតម្រូវការរបស់ពួកគេ។

កូដកម្មនៅទូទាំងប្រទេសឈីលី ត្រូវបានអំពាវនាវដោយសហជីពការងារកណ្តាល (CUT) ដែលបានចេញការទាមទារជាបន្តបន្ទាប់ រួមមានការដំឡើងប្រាក់ឈ្នួល ប្រព័ន្ធថែទាំសុខភាពប្រសើរជាមុន និងកំណែទម្រង់ពន្ធ និងប្រាក់សោធននិវត្តន៍។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អង្គការនានា មកពីវិស័យផ្សេងៗដូចជាសុខភាព ដឹកជញ្ជូន និងអប់រំ ក៏បានចូលរួមក្នុងកូដកម្មនេះ ផងដែរ។