ក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល នាំយកអំណោយ​របស់​សប្បុរជន​ប្រគល់ជូន​ ​​TYDA

2021/07/25 03:28:25 pm        338

ភ្នំពេញ ៖ ឯកឧត្តម ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាននាំយកអំណោយក្រុមហ៊ុន Yuefeng Group ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានលើកឡើងថា ការចូលរួមនេះគឺជាទឹកចិត្ត និងសប្បុរសធម៌ជួយគ្នានៅក្នុងគ្រាដែលប្រទេសជាតិ កំពុងជួបគ្រោះ​អាសន្ន​ដោយសារការរីក​រាលដាល​នៃជំងឺកូវីដ-១៩ ខណៈពេលបច្ចុប្បន្នដែលថ្នាក់ដឹកនាំ និង​ក្រុមការងារសមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) និងយុវជនស្ម័គ្រចិត្ត​ប្រឆាំង​កូវីដ-១៩ ដែលកំពុង​បំពេញ​​ភារកិច្ចយ៉ាង​សកម្មដើម្បីជាតិ និងប្រជាជន។

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សូមថ្លែងអំណរគុណចំពោះសប្បុរសជន​ទាំងអស់ដែលបានចូលរួមសកម្មភាពមនុស្សធម៌ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជន​សម្តេចតេជោ (TYDA) តាម រយៈការឧបត្ថម្ភថវិកា សម្ភារៈ ដើម្បីផ្តល់លទ្ធភាពឱ្យសមាគមបំពេញ​បេសកកម្ម​មនុស្សធម៌សម្រាប់ជាតិ និងមាតុភូមិ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០២១នេះ ខណៈដែលចំនួនអ្នកកើតជំងឺកូវីដ-១៩ នៅតែមានចំនួនច្រើន មានសប្បុរសជនជាច្រើនបានចូលរួមឧបត្ថម្ភជាថវិកា ភេសជ្ជៈអាហារ និងសម្ភារៈជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយវជនសម្តេចតេជោ(TYDA) ដែលចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ កន្លងមក។

អំណោយរួមមាន ៖ ម៉ាសចំនួន៥០០,០០០ម៉ាស់ ម៉ាស់ N95ចំនួន៤៥,០០០ម៉ាស់ អាវPPE កម្រិត២ ចំនួន២៥,០០០ អាវ ដើម្បីរួមចំណែកជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងទីភ្នាក់ងារKOSHAកូរ៉េ វាយតម្លៃលើវឌ្ឍនភាព នៃដំណើរការសាងសង់​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
2024/04/24 11:48:31 am        1
សម្តេចតេជោ ហ៊ុន សែន ចាត់ក្រុមការងារចុះពិនិត្យទីតាំងដើម្បីសាងសង់អគារសិក្សាអន្លង់អក ក្រោយឃើញការបង្ហោះតាមហ្វេសប៊ុក
2024/04/24 11:29:56 am        1
រដ្ឋាភិបាលសហរដ្ឋអាមេរិកប្រគល់វត្ថុបុរាណចំនួន ២៧ ដុំ ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
2024/04/24 08:11:37 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី

2024/04/24 12:26:11 pm
​រុស្ស៊ី គំរាមបង្កើនការវាយប្រហារលើឃ្លាំងអាវុធលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន
2024/04/24 12:20:53 pm
​មន្ត្រីចិន៖ ទំនាក់ទំនងចិន-អាមេរិក មានស្ថិរភាព ទោះជាអាមេរិក ជ្រៀតជ្រែកក្នុងបញ្ហាចិនក៏ដោយ
2024/04/24 12:15:31 pm
​ក្រសួងការងារ និងទីភ្នាក់ងារKOSHAកូរ៉េ វាយតម្លៃលើវឌ្ឍនភាព នៃដំណើរការសាងសង់​មជ្ឈមណ្ឌលបណ្ដុះបណ្ដាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា
2024/04/24 11:48:31 am
​សម្តេចតេជោ ហ៊ុន សែន ចាត់ក្រុមការងារចុះពិនិត្យទីតាំងដើម្បីសាងសង់អគារសិក្សាអន្លង់អក ក្រោយឃើញការបង្ហោះតាមហ្វេសប៊ុក
2024/04/24 11:29:56 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/23 07:57:34 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/20 12:02:45 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/23 12:05:32 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/23 04:58:50 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am