សង្ក្រាន្តវត្តភ្នំ ផ្ដល់ផ្ទាំងទស្សនីយភាពសប្បាយរីករាយ សម្រាប់អ្នកពុំបានចេញទៅតាមបណ្ដាខេត្ត

2024/04/12 06:40:01 pm        352

សង្ក្រាន្តវត្តភ្នំមកទល់ពេលនេះ កំពុងបង្ហាញសម្រស់យ៉ាងស្រស់ស្អាត ដើម្បីទាក់ទាញ​ទាំង​ភ្ញៀវ​ជាតិ និងអន្តរជាតិ ឱ្យមកចូលទស្សនា និងថតកម្សាន្ត។ សង្ក្រាន្ត​វត្តភ្នំ​ចាប់​ពីស្អែក​នេះ​ត​ទៅ​នឹង​មាន​រៀប​ចំ​នូវ ផ្ទាំងទស្សនីយភាព ក៏ដូចជាសកម្មភាពតាមបែបសាសនាប្រពៃណី និងសកម្ម​ភាព​កម្សាន្ត​ជាច្រើន ដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលពុំបាន​ចាក​ចេញ​ទៅ​តាម​បណ្ដា​ខេត្ត។

នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៤នេះ ប្រជាពលរដ្ឋជាច្រើន ក៏ដូច​ជាវត្តមាន​ជន​បរទេស​មួយ​ចំនួន​ផងដែរ បានចូលមកទស្សនា ថតរូបកម្សាន្តនៅទីតាំងសង្ក្រាន្តវត្តភ្នំ។ គិតមក​ត្រឹម​ពេល​នេះ ​ក្រុមការងារនៃមន្ទីរវប្បធ៌មរាជធានីភ្នំពេញ ក៏កំពុងមមាញឹក​បង្ហើយ​ការ​ងារ​ដែល​នៅ​សល់​ឱ្យ​រួច​រាល់​ត្រឹមល្ងាចនេះផងដែរ។

លោក ពឿន ប្រុសពៅ ជាមន្ត្រីនៃមន្ទីរវប្បធ៌មរាជធានីភ្នំពេញ លើកឡើងថា ក្នុងរយៈពេល ៤ថ្ងៃ ខាងមុខនេះ សង្ក្រាន្តវត្តភ្នំ គឺមានការរៀបចំទាំងពិធីតាមបែបសាសនាប្រពៃណី ការ​សម្ដែង​ទម្រង់​សិល្បៈ​បុរាណ ដោយមានល្ខោនជាច្រើនទម្រង់ បូករួមទាំងការលេងល្បែងប្រជាប្រិយ ការរាំ​កម្សាន្ត​ផង​ដែរ។ លើសពីនេះ គឺមានការដាក់ពាងទឹកជុំវិញវត្តភ្នំ ដើម្បីអាច​ឱ្យអ្នក​ចូល​រួម​ស្រោច​ទឹក កាត់បន្ថយភាពក្ដៅពីអាកាសធាតុផងដែរ។ លោកក៏សូមអំពាវនាវ ដល់ពលរដ្ឋ អញ្ជើញ​មក​កម្សាន្ត​ឱ្យ​បាន​កុះករទាំងអស់គ្នា ចាប់ពីថ្ងៃស្អែកនេះទៅ។

សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាជនបរទេស ដែលបានចូលមកកម្សាន្តនៅទីតាំងសង្ក្រាន្តវត្តភ្នំ នៅ​ថ្ងៃ​នេះ ​ម្នាក់ៗបង្ហាញនូវទឹកមុខសប្បាយរីករាយ និងពេញចិត្ត​ចំពោះ​ការ​រៀបចំ​តុបតែង​លម្អរ​នៅ​ឆ្នាំ​នេះ​។​ ពួកគេសប្បាយចិត្តដែលមានការរៀបចំកម្មវិធីសង្ក្រាន្តគ្រប់ទិសទី ដើម្បីលើក​ស្ទួយ​វប្បធ៌​ជាតិ​ និងផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ ពួកគេជឿជាក់ដែរថា សង្ក្រាន្តវត្តភ្នំ​នឹង​ផ្ដល់​ភាព​សប្បាយ​រីករាយជាខ្លាំង សម្រាប់ប្រជាពលរដ្ឋដែលពុំបានចេញទៅតាមបណ្ដាខេត្ត។ ពួកគេ​ក៏​នឹង​មក​ចូលរួមកម្សាន្តផងដែរ។។

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅឆ្នាំនេះ មានរយៈពេល ៤ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី ១៣ រហូត​ដល់​ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤។ តាមរាជធានី-ខេត្ត សុទ្ធតែមានការរៀបចំ កម្មវិធី​ដើម្បី​ផ្ដល់​ភាពសប្បាយរីករាយជូនបប្រជាពលរដ្ឋ៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        191
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        167
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm