វត្តអារាមមួយចំនួននៅខេត្តកណ្តាលរៀបចំកម្មវិធីសង្ក្រាន្តទាក់ទាញពលរដ្ឋធ្វើបុណ្យ និងលេងកម្សាន្ត

2024/04/12 06:53:26 pm        216

បណ្តាវត្តអារាមមួយចំនួនធំ នៅក្នុងខេត្តកណ្តាល បានរៀបចំ​សម្អាត​បរិវេណ​វត្ត​ធ្វើ​កម្ម​វិធី​សង្ក្រាន្ត​នៅ​ក្នុង​វត្ត ហើយរួចរាល់ ដើម្បីទទួលប្រជាពុទ្ធបរិស័ទមកធ្វើបុណ្យដាក់ទានផង និងបង្ក​លក្ខណៈ​សប្បាយ​រីករាយ​ជូនបណ្តាប្រជាពលរដ្ឋ យុវជន យុវនារី ទេសចរជាតិ អន្តរជាតិ ចូលមកទស្សនា រាំ លេងល្បែងកម្សាន្តប្រជាប្រីយ៍នានា អបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។

បើតាមព្រះសង្ឃ និងតាអាចារ្យ នៃវត្តអង្គរជ័យ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល មានថេរដីកា នៅ​ថ្ងៃ​ទី១២ ខែមេសានេះថា មកដល់ព្រឹកថ្ងៃនេះ វត្តអង្គរជ័យ រៀបចំទីតាំងពូនភ្នំខ្សាច់ ទីតាំង​បង្សុកូល រៀបចំទីតាំងប្រារព្ធកម្មវិធីសង្ក្រាន្តវត្ត ទីតាំងលេងល្បែងកម្សាន្ត និងសួនផ្កា សួនទឹក​អស់​ហើយ ហើយរងចាំថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ឈានចូលមកដល់នៅថ្ងៃស្អែក និង​អំពាវ​នាវ​ដល់​ពុទ្ធបរិស័ទ និងយុវជន យុវនារី ក្នុងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ចូល​មក​ទស្សនា​កម្សាន្ត​ឲ្យ​បាន​ច្រើន​កុះករ ដើម្បីញ៉ាំងឲ្យកម្មវិធីសង្ក្រាន្តតាមវត្តមានភាពសប្បាយរីករាយ និង​រក្សា​បាន​នូវ​ការ​គាំទ្រ និងការអភិរក្សវប្បធម៌ខ្មែរឲ្យរីកចម្រើន។

បើតាមក្រុមអាជីវករ និងទេសចរជាតិ ថ្លែងថា នៅក្នុងឆ្នាំនេះ គ្រប់​វត្ត​អារាម​ទាំង​អស់​សុទ្ធ​តែ​រៀបចំ​កម្ម​វិធី​បុណ្យ​ចូល​ឆ្នាំថ្មី ដើម្បីទទួលពុទ្ធបរិស័ទធ្វើបុណ្យ បង្សកូលផង និងការបង្កើត​កម្ម​វិធី​លេង​ល្បែង​កម្សាន្ត​ លើកតម្កើងតម្លៃវប្បធម៌ខ្មែរផង ហើយការដើរកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​ឆ្នាំនេះ គឺគេនាំគ្នាទៅលេងកម្សាន្តវត្តអង្គរជ័យ និងបណ្តាវត្ត​នានា​ទៀត​ដែល​មាន​រៀប​ចំ​កម្ម​វិធី​សង្ក្រាន្ត​ធំៗ។

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំរោង ព.ស ២៥៦៧ គ.ស២០២៤ ដែល​នឹង​ព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់ថ្ងៃទី១៦ ខែមេសានេះ ក្រសួងធម្មការ និងសាសនា បានណែនាំមន្ទីរ​ធម្មការ ​និងសាសនារាជធានី ខេត្តទាំងអស់ សហការជាមួយមន្ត្រីសង្ឃ ព្រះអធិការតាមវត្តអារ៉ាម រៀប​ចំ​តុបតែង សម្អាតវត្តចងទង់ជាតិ ទង់សាសនា រៀបចំពិធីបុណ្យសាសនា ស្របតាម​ប្រពៃណី​សាសនា ប្រពៃណីជាតិ ដូចជា ពិធីពូនភ្នំខ្សាច់ ស្រង់ព្រះពុទ្ធរូប ពិធីស្រោចស្រពសគន្ធវារី រៀបចំ​ពិធី​បង្សុកូល និងរៀបចំលេងល្បែងប្រជាប្រិយ ក្នុងវត្តអារាមដូចជា ចោលឈូង បោះអង្គុញ ទាញ​ព្រ័ត្រ លាក់កន្សែង ដណ្តើមស្លឹកឈើ និងការច្រៀង រាំវង់ រាំក្បាច់សារ៉ាវ៉ាន់ ឡាំលាវ ឆៃយ៉ាំជាដើម និ​ង​ហាមលេងប៉ាតម្សៅ ធ្យូង បាញ់ទឹក ល្បែងស៊ីសង និងគ្រឿងផ្ទុះនានា៕ អត្ថបទ៖ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm