រដ្ឋបាលខេត្ដសៀមរាប ក្រុងពាលីបួងសួងសុំសេចក្តីសុខ បើកដំណើរ​ព្រឹត្តិការណ៍សៀមរាប​សង្រ្កាន្ត ឆ្នាំ២០២៤

2024/04/12 07:50:30 pm        66

អាជ្ញាធរខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធី​ក្រុង​ពាលីបួង​សួង​សុំ​សេចក្ដីសុខចម្រើន បើកដំណើរការព្រឹត្ដិការណ៍ សៀមរាបសង្ក្រាន្ដ ដើម្បីអបអរ​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិខ្មែរ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី១៣ខែមេសាឆ្នាំ២០២៤ ស្ថិតនៅសួនច្បារ​ព្រះរាជ​ដំណាក់​ក្រុងសៀមរាប។

ពិធីបួងសួងសុំនូវសេចក្តីសុខដ៏មានសារៈសំខាន់នេះនេះ បានរៀបចំធ្វើឡើង តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ជាតិ​ខ្មែរ នៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ ដែលធ្វើនៅសួនច្បារព្រះរាជដំណាក់ខេត្តសៀមរាប ដើម្បី​ផ្ដល់ក្ដីសុខដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្ដរជាតិ ក្រោមវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​ខេត្តសៀមរាប។ ព្រម​ទាំង​ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាអាជ្ញាធរជាតិអប្សរា ថ្នាក់​ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក  និង មន្ត្រីរាជការ ប្រជាពលរដ្ឋផងដែរ ។ កម្ម​វិធី​បួង​សួង បានសូត្រធម៌ ឱ្យបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយផ្ដល់សេចក្តីសុខ នៃកិច្ច​ដំណើរ​ការ​ព្រឹត្តិការណ៍​សៀមរាប​សង្ក្រាន្តឆ្នាំ២០២៤ ឲ្យប្រកបដោយជោគជ័យ សេរីមង្គលដ៏បវរ ប្រកបតាមសេចក្តី​ប៉ង​ប្រាថ្នា ​នៃប្រជាពលរដ្ឋខ្មែរ ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ ដែលបានទៅ​កម្សាន្ដ​នូវ​ព្រឹត្ដិការណ៍​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណីជាតិខ្មែរនាពេលនេះ ។តាមរយៈនៃការប្រារព្ធពិធីបួងសួងនេះផងដែរ គឺបាន​បង្ហាញ អំពីវប្បធម៌ ប្រពៃណីរស់នៅរបស់ប្រជាជនខ្មែរ មានជំនឿថា មានព្រលឹងបុព្វបុរសខ្មែរ នៅ​តាម​ថែ​រក្សាកូនចៅជំនាន់ក្រោយៗ ជាពិសេសពិធីបុណ្យចូលឆ្នាំថ្មីនេះ។

សូមបញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដនេះ ជាការផ្តល់​នូវ​ឱកាស​ដល់​យុវជន និង សាធារណជនខ្មែរទូទៅ ឲ្យបានចូលរួមក្នុង ការអបអរសាទរ ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ស្ថិតក្រោម​ដំបូល​សន្តិភាព​តែមួយ នៃស្មារតីសុខដុម សប្បាយរីករាយ និង បានសិក្សាស្វែង​យល់​នូវ​ភាព​រុង​រឿង​នៃ​ព្រះរាជាណាចក្រកម្ពុជា នាសម័យមហានគរ ក៏ជាការបំផុសនូវឆន្ទះ មនសិការរបស់​យុវជន​ខ្មែរ​យើង បន្តថែរក្សាមរតកវប្បធម៌ខ្មែរឲ្យបានគង់វង្សតទៅអនាគត ។ ព្រឹត្តិការណ៍​សៀមរាប​សង្រ្កាន្ត ក៏បានផ្តល់ឱកាសឲ្យព្រះរាជាណាចក្រកម្ពុជា បានធ្វើការ​ផ្សព្វ​ផ្សាយ​លើក​តម្កើង ពីអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និង ប្រពៃណីដ៏ផូរផង់ របស់ ប្រជាពលរដ្ឋខ្មែរយើង ជូន​ដល់ភ្ញៀវទេសចរអន្តរជាតិ បានស្វែងយល់ និង ដើមី្បពង្រីកកិត្យានុភាពនៅក្នុងតំបន់ និងទៅ​លើ​ពិភពលោក៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        100
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        205
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm