និសិត្សមានជីវភាពខ្វះខាតនិងអ្នកជំងឺសម្រាកព្យាបាលនៅមន្ទីរពេទ្យទទួលបានអំណោយមនុស្សធម៌

2024/04/12 09:12:34 pm        93

ភ្នំពេញ ៖ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ដើម្បីចែករំលែកក្តីស្រឡាញ់ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនដល់និសិត្ស ដែលមានជីវភាពខ្វះខាតចំនួន៥០នាក់ នៅតាមគ្រឹះស្ថានឧត្តមសិក្សា៥ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឡើងនៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។

ក្នុងនាមគណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា ឯកឧត្តម មាន ចាន់យ៉ាដា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកប្រកបដោយមនោសញ្ចេតនា ក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងជូននូវពរជ័យពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន។ ឯកឧត្តមឱ្យដឹងថា ពិធីសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌នេះ គឺជាកាយវិការទឹកចិត្តដ៏សប្បុរសរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងតម្រូវការចាំបាច់ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ និងការសិក្សារបស់ប្អូនៗនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ទៅតាមកម្រិត និងលទ្ធភាពជាក់ស្តែង បើទោះបីជាអំណោយថ្ងៃនេះ មិនច្រើនលើសលប់ ប៉ុន្តែវាអាចកាត់បន្ថយនូវការចំណាយ និងដោះស្រាយជីវភាពបានមួយរយៈពេលខ្លី មុនឱកាសសង្ក្រាន្តឆ្នាំថ្មី បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះដែរ។

ឯកឧត្តមបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចប្រធាន បានផ្តល់សារៈប្រយោជន៍ ចំពោះ បណ្តាញយុវជន គឺបានណែនាំចង្អុលបង្ហាញ និងជំរុញឱ្យក្លឹបយុវជន បន្តបំពេញសកម្មភាពមនុស្សធម៌ ដោយឆ្លើយតបទៅនឹងតម្រូវការរបស់ជនរងគ្រោះ និងជនងាយរងគ្រោះបំផុតក្នុងសហគមន៍ ស្របតាមគោលការណ៍គ្រឹះទាំង៧ និងគុណតម្លៃ មនុស្សធម៌ របស់ចលនាអន្តរជាតិ។ ពិសេសការគិតគូរចំពោះសមាជិកយុវជន បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតដែលមានជីវភាពខ្វះខាត នៅតាមគ្រឹះស្ថានឧត្តមសិក្សារបស់ខ្លួនជាមុនបង្អស់ និងបន្តគិតគូរជួយឧបត្ថម្ភគាំទ្រអ្នកមានជីវភាពខ្វះខាត និងតម្រូវចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ នៅតាមសហគមន៍ជាបន្ទាប់ ដែលទង្វើទាំងនេះ ជាការបង្ហាញពីវប្បធម៌នៃការចែករំលែក មិត្ត-ជួយ-មិត្ត រួមសុខ រួមទុក្ខ ជាមួយគ្នាដោយឥតលក្ខខណ្ឌ។

ដូច្នេះដើម្បីជាការលើកទឹកចិត្ត និងចែករំលែកក្តីស្រឡាញ់ជាមួយប្អូនៗ ក្មួយៗនិស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាពខ្វះខាតនាពេលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានផ្តល់នូវអំណោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យូរ និងថវិកាមួយចំនួន។ ដោយឡែកប្អូនៗ និងក្មួយៗ ដែលខ្វះមធ្យោបាយធ្វើដំណើរ ១០នាក់ បានទទួលកង់ម្នាក់១បន្ថែមទៀត។

សូមជម្រាបថានៅព្រឹកដដែលនេះដែរ ឯកឧត្តម មាន ចាន់យ៉ាដា បានបន្តដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ និងថវិកាមួយចំនួនទៀត ចែកជូនដល់អ្នកជំងឺដែលមានជីវភាពខ្វះខាត កំពុងសម្រាក់ព្យាបាល នៅមន្ទីរពេទ្យជាតិតេជោសន្តិភាពចំនួន១០០នាក់ទៀត ដើម្បីចូលរួមសម្រាលជីវភាព និងចែករំលែកក្តីស្រឡាញ់ ក្នុងឱកាស ចូលឆ្នាំថ្មីនេះ៕ ​

អត្ថបទ ៖ សំ ងីម

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm