មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ ណែនាំអាជ្ញាធរមូលដ្ឋាន បំផុស​ឲ្យ​ពលរដ្ឋចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩

2021/07/25 05:04:18 pm        595

សៀមរាប ៖ មន្ដ្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ បានណែនំាដល់អាជ្ញាធរមូលដ្ឋាន នៅស្រុកអង្គរធំ ខេត្ដសៀមរាប បំផុសឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ឲ្យ​បានគ្រប់ៗ ដើម្បីបង្ការការពារជំងឺកូវីដ១៩ ខណៈដែលជំងឺកូវីដ១៩នេះ បាននឹងកំពុងរីករាលដាល​ចូល​ក្នុង​សហគមន៍កាន់តែខ្ពស់។

ការណែនាំនេះ ធ្វើឡើងក្នុងគ្រាដែលមន្ដ្រីជាន់ខ្ពស់រូបនោះ និងក្រុមការងារចុះជួយមូលដ្ឋាន ប្រគេន​ទានព្រះវស្សា ដល់ព្រះសង្ឃចំនួន៩វត្ដ នៅស្រុកអង្គរធំខេត្ដសៀមរាប​កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ។

ឯកឧត្ដម ស ថាវី អនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ និងជាប្រធានក្រុមចាក់វ៉ាកសាំង នៅស្រុក​អង្គរធំខេត្ដសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់​សម្ដេច​តេជោនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និង​មានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះ បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រ មានការ​រីកចម្រើន​គួរកត់សម្គាល់ផងដែរ ជាពិសេសពុទ្ធបរិស័ទមានជីវភាពធូរធា ដូចដែលយើង​ទាំងអស់​គ្នាបាននិងកំពុងរៀបចំពិធីប្រគេនទៀនវស្សាដល់ព្រះសង្ឃចំនួន៩វត្ដនាថ្ងៃនេះ។

ឯកឧត្ដម បានបន្ដថា ក្នុងពេលវិបត្ដិជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលខិតខំបំរើប្រជាពលរដ្ឋដោយ​ដៃម្ខាងធ្វើការអភិវឌ្ឍ និងដៃម្ខាងគិតពីសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងនាពេលនេះ រាជ​រដ្ឋាភិបាល បានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ព្រះសង្ឃដោយមិនគិតថ្លៃ​រាប់ទាំង​ជនបរទេសផងដែរ។

ឯកឧត្ដម ស ថាវី បានបន្ដថា ការផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ គឺត្រូវធ្វើឲ្យបានគ្រប់គ្នាលើក​លែង​ស្ដ្រីមានផ្ទៃពោះ ឬមានសុខភាពមិនល្អធ្ងន់ធ្ងរប៉ុណ្ណោះ។ឯកឧត្ដម បានណែនាំ និងអំពាវនាវ​ដល់អាជ្ញាធរមូលដ្ឋាន ឲ្យ​បំផុសដល់ប្រជាអលរដ្ឋទៅចូលរួម​ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឲ្យ​បានគ្រប់គ្នា ទាំងដូសទី១និងដូសទី២ ។

ជាមួយគ្នានោះ ក្រុមការ​ងារ​ចុះការចាក់វ៉ាក់សំាង ​មកពីតាមស្ថាប័នផ្សេងៗ ត្រូវពន្យល់ដល់ពួកគាត់​កុំឱ្យមាន​ការ​ភិតភ័យ ចំពោះការដែលក្រុមគ្រូពេទ្យដល់វ៉ាក់សាំងដល់ពួកគាត់ ព្រោះថា ការ​ផ្ដល់​វ៉ាក់សាំង​ដើម្បី​សហគមន៍​គ្មាន​ការឆ្លងជំងឺកូវីដ១៩។

នាឱកាសនោះ ឯកឧត្ដម ស ថាវី និងក្រុមការងារចុះជួយមូលដ្ឋានស្រុកអង្គរធំ ខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម ខៀវ ឆេន នាយក​ខុទ្ទកាល័យ​សម្តេចពិជ័យសេនា ទៀ បាញ់ បាននាំយក​ទៀន​ព្រះវស្សា ទេយ្យទាន គ្រឿងឧបភោគ បរិភោគ និងបច្ច័យទៅប្រគេនព្រះសង្ឃចំនួន៩វត្ត នៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប ដើម្បីជួយទំនុកបំរុង​​ និងបង្កលក្ខណៈងាយស្រួល សម្រាប់​ព្រះសង្ឃ​នៅពេលកាន់ព្រះវស្សា។

ឯកឧត្តម ស ថាវី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តឲ្យបាន ខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាពនូវវិធានការរបស់រាជរដ្ឋាភិបាល “៣ការពារ ៣កុំ ដើម្បីរួមចំណែកក្នុង​ការ​បញ្ឈប់ការរីករាលដាលជំងឺកូវីដ-១៩ទាំងស្រុង នៅក្នុងប្រទេសកម្ពុជាយើងឲ្យបានកាន់តែឆាប់៕

អត្ថបទ ឈិត សាវី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ

2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm