អ្នកជំងឺកូវីដ១៩ ជាង៣ពាន់នាក់នៅស្វាយរៀង ត្រូវបានព្យាបាលជាសះស្បើយ

2021/07/26 12:20:23 am        831

ស្វាយរៀង ៖ ខណៈអ្នកវិជ្ជមានជំងឺកូវីដ១៩នៅស្វាយរៀង ត្រូវបានរកឃើញថ្មីនៅគ្រប់តំបន់បន្ថែមក្តី តែអ្នកជំងឺចំនួន៣ ៣៦៤នាក់ ក្នុងចំណោមអ្នកជំងឺចំនួន៤ ៥២៨នាក់ ដែលបានចូលសម្រាក​ព្យាបាល​នៅតាមមន្ទីរពេទ្យនានា ត្រូវបានព្យាបាល​ជាសះស្បើយ​ បន្ទាប់ពីក្រុមគ្រូពេទ្យបាន​យក​ចិត្តទុកដាក់ខិតខំព្យាបាលមួយរយៈកន្លងមក។

លោកវេជ្ជបណ្ឌិត អ៊ឹម បុត្រ ប្រធានក្រុមចត្តាឡីស័ក ថ្នាក់ខេត្តប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី ២៥ ខែកក្កដានេះ បាន​ឲ្យដឹងថា គិតត្រឹមថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ អ្នកជំងឺកូវីដ១៩ ចំនួន៣ ៣៦៤ នាក់ ត្រូវបានក្រុមគ្រូពេទ្យធ្វើការព្យាបាលឱ្យជាសះស្បើយ ខណៈដែល​អ្នកជំងឺចំនួន៧៩៩នាក់ ផ្សេងទៀតបានបន្តព្យាបាលជំងឺនៅតាមមន្ទីរពេទ្យ​ដែលរៀបចំ​ដោយរដ្ឋបាលខេត្ត ។

លោក បានបន្ថែមថា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដោយចាប់គិតត្រឹមថ្ងៃទី១៣ ខែមិនា ដល់ថ្ងៃ ទី២៤ខែកក្កដា ឆ្នាំ២០២១នេះ ស្វាយរៀងមានពលរដ្ឋខ្មែរ និងជនបរទេសបានរង វិជ្ជមាន​ជំងឺកូវីដ១៩ ចំនួន៤ ៥២៨នាក់ ក្នុងនោះ បានបង្កឲ្យអ្នកជំងឺឈឺស្លាប់នៅក្នុងមន្ទីរពេទ្យនានាចំនួន ៦០នាក់ ក្នុងចំណោមពលរដ្ឋខ្មែរ និងជនបរទេសដែលបានរងវិជ្ជមានជំងឺកូវីដ១៩ ចូលសម្រាកព្យាបាល ។

ជុំវិញស្ថានភាពជំងឺកូវីដ១៩នៅស្វាយរៀង បច្ចុប្បន្ននៅមិនទាន់មានសញ្ញាបញ្ជាក់ពីការថបថយ​នៅឡើយទេ ដូច្នេះរដ្ឋបាលខេត្ត ឯកឧត្តម៉ែន វិបុល បានជំរុញដល់មន្ត្រីរដ្ឋបាលស្រុក ក្រុងមន្ទីរ អង្គភាព បន្តចុះអប់រំ ពន្យល់ពលរដ្ឋពីវិធានរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំ​របស់រាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ៣ការពារ និង៣កុំ បន្ថែមទៀត សំដៅចលនាពលរដ្ឋ​ចូលរួមអនុវត្តនិងរៀនរស់នៅក្នុងរបទថ្មី តាមរយៈពាក់ម៉ាស លាងសម្អាតដៃ រស់នៅក្នុងគម្លាតសង្គម គម្លាតបុគ្គល បញ្ចៀស​ការចូលរួម ដែលមានមនុស្សច្រើន កន្លែងតូចចង្អៀត គ្មានខ្យល់ចេញចូល​ក្នុង​ករណីមិនចាំបាច់ ៕

អត្ថបទ ៖ សារិទ្ធ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm