សមាជិកសភាអាមេរិក និងក្រុមសកម្មជន ជំរុញឲ្យមានចំណាត់ការលើការធ្វើទេសន្តរប្រវេស៍ និងបញ្ឈប់បញ្ជូនអាវុធទៅហៃទី

2024/04/12 11:19:05 pm        128

សមាជិកសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យប្រទេសនេះចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់លំហូរនៃអាវុធទៅកាន់ប្រទេសហៃទី និងបញ្ឈប់ការវិលត្រឡប់ដោយបង្ខំនៃជនអន្តោ ប្រទេសន៍ ដែលកំពុងស្វែងរកការភៀសខ្លួនពីអំពើហិង្សាតាមដងផ្លូវកាន់តែអាក្រក់ និងកង្វះការផ្គត់ផ្គង់សំខាន់ៗ។

សមាជិកសភាបក្សប្រជាធិបតេយ្យ លោកស្រី Ayanna Pressley លោកស្រីCori Bush និង លោកស្រី Sheila Cherfilus-McCormick បានជួបជាមួយអ្នកតស៊ូមតិសិទ្ធិមនុស្ស និងអង្គការហៃទី ដើម្បីអំពាវនាវឲ្យមានការពន្យារស្ថានភាពការពារបណ្តោះអាសន្នសម្រាប់ជនអន្តោប្រវេសន៍ ការបញ្ចប់ការនិរទេស និងការគ្រប់គ្រងកាន់តែខ្លាំងនៅកំពង់ផែ Florida ដែលអង្គការសហប្រជាជាតិចាត់ទុកថាផ្លូវសំខាន់សម្រាប់ការជួញដូរអាវុធទៅឲ្យក្រុមជនអន្ធពាលដែលគ្រប់គ្រងភាគច្រើននៃរដ្ឋធានីនេះ។

អ្នកចូលរួមរួមមានតំណាងមកពីសម្ព័ន្ធទំនាក់ទំនងហៃទី (Haitian Bridge Alliance), សម្ព័ន្ធជនអន្តោប្រវេសន៍ហ្វ្លរីដា ( Florida Immigrant Coalition), ចលនាបណ្តាញសកម្មភាពគ្រួសារ (Family Action Network Movement) និងអង្គការលើកលែងទោសសហរដ្ឋអាមេរិក(Amnesty International USA)។

ក្រុមប្រដាប់អាវុធហៃទីជាច្រើនក្រុម បានរឹតបន្តឹងការក្តាប់របស់ពួកគេលើប្រទេសតំបន់ការ៉ាអ៊ីប កាន់តែខ្លាំងឡើង ចាប់តាំងពីលោកនាយករដ្ឋមន្រ្តី Ariel Henry ដែលមិនជាប់ឆ្នោត បានប្រកាសលាលែងពីតំណែងកាលពីមួយខែមុន ដោយធ្វើឲ្យដល់វិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង ខណៈដែលប្រជាជនរស់នៅក្រោមការបាញ់ប្រហារយ៉ាងញឹកញាប់ ខណៈដែលកំពង់ផែ នៅតែបិទ មន្ទីរពេទ្យខ្វះការផ្គត់ផ្គង់ សំខាន់ៗ និងហាងលក់ទំនិញនានា អស់ស្បៀងអាហារសម្រាប់លក់។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        31
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        53
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm