មន្ត្រី​ជាន់​ខ្ពស់​អូឡាំពិក​កម្ពុជា​៖ យើង​ត្រូវ​ជម្នះ​ចូលរួម​ប្រកួត​អូឡាំពិក វា​ជា​កាតព្វកិច្ច និង​កិត្តិយស​ជាតិ​

2021/07/26 10:08:49 am        158

អូឡាំពិក៖ ផ្ដល់​កិច្ច​សម្ភាសន៍​ពិសេស​ដល់ដៃ​គូ BTV News ពី​ប្រទេស​ជប៉ុន​នៅ​សណ្ឋាគារ ANA International ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជានា​យក​បេសកកម្ម​ប្រតិភូ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍ថា អូឡាំពិក​លើក​នេះ​មានការ​ខុសប្លែក​ពី​អូឡាំពិក​មុនៗ ដោយសារ​យើង​ត្រូវ​ជម្នះ និង​ទប់ស្កាត់​នូវ​ឧបសគ្គ​ជំងឺ​រាត​ត្បា​ត​សកល​កូ​វីដ​-១៩​។​

​ឯកឧត្ដម​បន្ត​ថា​ ព្រោះ​វា​ជា​កាតព្វកិច្ច និង​ជា​កិត្តិយស​សម្រាប់​ជាតិ​យើង​ទាំងមូល ​ក្នុង​ការ​ចូលរួម​ក្នុង​សហគមន៍​កីឡា​អូឡាំពិក​អន្តរជាតិ ហើយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ចូលរួម​រៀងរាល់ ​៤​ឆ្នាំ​ម្តង​។​ ឯកឧត្តមនាយ​បេសកកម្ម​បន្ថែម​ទៀត​ថា ​ចំពោះ​ទិដ្ឋភាព​ផ្ទាល់សង្កេត​ឃើញ​ថា ​អត្ត​ពលិក​ម​ក​ប្រទេស​នានា​មានការ​សប្បាយរីករាយ ដោយ​មិន​នឹក​ស្មាន​ថា​ អូឡាំពិក​លើក​នេះ​អាច​កើតឡើង​ផង​ក្នុង​បរិបទ​ពិភពលោក​បែបនេះ​។ ​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​២០២០ ដំណើរការ​ប្រកួត​ពី​ថ្ងៃ​ទី​២៣ ខែ​កក្កដាដល់​ថ្ងៃ​ទី​៨ ខែ​សីហា មាន​អត្ត​ព​លិ​ក​ជាង ​១០០០០​នាក់​មកពី​ជាង ​២០០​ប្រទេស​ចូលរួម​ប្រកួត​លើ​ ៣៣​ប្រភេទ​កីឡា​។

​ក្នុង​នោះ​កម្ពុជា​ទទួល​បាន​សិទ្ធិ​អនុគ្រោះ ដើម្បី​បញ្ជូន​កីឡាករ​-​កីឡា​ការិនី ៣​រូប​លើ ២​ប្រភេទ​កីឡា​ចូលរួម​ប្រកួត​រួមមាន​កីឡាហែលទឹក ២​រូបគឺ​កីឡាករ ហែម ប៊ុ​ច និង​កីឡា​ការិនី ឃឿន ប៊ុន​ពេជ្រ​មរកត ដែល​ត្រូវ​ប្រកួត​វិញ្ញាសា​ហែល​ចម្ងាយ ៥០​ម៉ែត្រ​សេរី​ដូចគ្នា​ហើយ​ត្រូវ​ប្រកួត​ថ្ងៃ​ទី​៣០ ខែ​កក្កដា និង​កីឡាករ ប៉ែន សុ​គង់ ត្រូវ​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ ដោយ​ត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា​ខាងមុខ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm