សូល​ទី​ឡូ​អង្គរ​រក​បាន​ពិន្ទុ​ដំបូង​ក្រោម​ការដឹកនាំ​របស់​គ្រូ​ថ្មី បន្ទាប់ពី​ស្មើ​ណាហ្គា​វើ​ល​ដ៏ ៣-៣

2021/07/26 05:25:11 pm        126

​បាល់ទាត់៖ ក្រុម​បាត​តារាង​សូល​ទី​ឡូ​អង្គរ​បាន​ទទួល ១​ពិន្ទុ​ដំបូង​ក្នុង​រដូវ​កាល​ថ្មី​នៃ​លី​គ​កំពូល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្វឹក​ថ្មី​លោក អ៊ុក សុធី បន្ទាប់ពី​ប្រកួត​ស្មើ​ក្រុម​ខ្លាំង​ណាហ្គា​វើ​ល​ដ៏ដោយ​លទ្ធផល ៣-៣ ក្នុង​ជំនួប​សប្ដាហ៍​ទី​១០ នៅ​កីឡដ្ឋាន SRU ខេត្ត​សៀមរាប​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ជំនួប​ដ៏​ភ្ញាក់ផ្អើល ដែល​អ្នកគាំទ្រ​រំពឹង​ក្រុម​ណាហ្គា​វើ​ល​ដ៏​នឹង​ទទួល​បាន ៣​ពិន្ទុ​មក​ផ្ទះ​វិញ​នេះ ត្រូវ​បាន​ក្រុម​សូល​ទី​ឡូ​អង្គរ​បើក​នាំមុខ ២-០ នៅ​វគ្គ​ទី​១ ដោយ​កីឡាករ ណង វី​លី​គ នៅ​នាទី​ទី​៤ និង​កីឡាករ រដ្ឋ សំណាង នៅ​នាទី​២៨ មុន​ត្រូវ​បាន​កីឡាករ គួច សុ​កុម្ភៈ វាយបក​បាន ១​គ្រាប់​វិញ​នៅ​ដើម​វគ្គ​ទី​២ ក្នុង​នាទី​៤៨។​ ប៉ុន្តែ ១០​នាទី​ក្រោយ​ការ​វាយបក​បាន ១​គ្រាប់​របស់​ក្រុម​ភ្ញៀវ កីឡាករ ណង វី​លី​ក របស់​សូល​ទី​ឡូ​អង្គរ​ដដែល​បាន​បន្ថែម ១​គ្រាប់​ទៀតនៅ​នាទី​៥៩ ដែល​នាំ​ឲ្យ​ក្រុម​លោក មាស ចាន់ណា បង្កើន​ការ​វាយ​សម្រុក​កាន់តែខ្លាំងរហូត​តាម​ស្មើ ដោយ​គ្រាប់​ទី​២ ធ្វើ​សម្រេច​ដោយ​កីឡាករ ណុប តុលា នៅ​នាទី​៧៣ និង​គ្រាប់​ទី​៣ រកបាន​ដោយ​កីឡាករ នេន សុធា​រ័ត្ន នៅ​នាទី​៩០+៤។​

​ជាមួយ​ការចែក​គ្នា ១​ពិន្ទុ​ម្នាក់នេះបានធ្វើ​ឲ្យ​ក្រុម​សូល​ទី​ឡូ​អង្គរស្គាល់​ពិន្ទុ​ដំបូង ពិសេស​ក្រោម​ការដឹកនាំ​របស់លោក អ៊ុក សុធី គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជាបន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​សរុប ៩​លើក​ស្មើ ១ និង​ចាញ់ ៨ គ្រា​ដែល​ក្រុម​ណាហ្គា​វើ​ល​ដ៏បាន​ធ្លាក់​មកឈរ​លេខ​៤ បណ្ដោះ​អាសន្នដោយមាន ១៨​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ៩​ប្រកួត​ឈ្នះ៥ ស្មើ៣ និង​ចាញ់១៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm