ប្រជាពលរដ្ឋនាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃនាថ្ងៃមហាសង្ក្រាន្ត

2024/04/13 05:39:39 pm        61

នៅថ្ងៃចូលឆ្នាំទី១ ជាថ្ងៃមហាសង្ក្រាន្ត ប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទបាននាំយកចង្ហាន់ និង​ទេយ្យទាន​ទៅ​ប្រគេនព្រះសង្ឃនៅតាមបណ្ដាវត្តអារាមនានា ដែលនេះគឺជា​ទំនៀម​ទំលាប់​ប្រពៃណី​ដែល​ត្រូវបានប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងបុរាណកាលមកទល់បច្ចុប្បន្ន។

សម្រាប់ថ្ងៃមហាសង្ក្រាន្តនេះ នៅវត្តគល់ទទឹង ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក៏មានវត្តមាន ប្រជា​ពលរដ្ឋពុទ្ធបរិស័ទជាច្រើនបាននាំយកចង្ហាន់ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃផងដែរ។ ភាគ​ច្រើន ពលរដ្ឋបានអញ្ជើញទៅធ្វើបុណ្យនារដូវលកាលចូលឆ្នាំនេះជាលក្ខណៈគ្រួសារ ដោយ​ម្នាក់​ៗ​បង្ហាញ​នូវទឹកមុខសប្បាយរីករាយ។ ក្រោយចេញពីវត្តអារាម ក្រុមគ្រួសារ​មួយ​ចំនួន​ក៏​មាន​គម្រោង​ដើរ​កម្សាន្តតាមទីរម្មណីយដ្ឋាននានា ជាពិសេសទៅគោលដៅវត្តភ្នំ ដែលរៀបចំ​កម្ម​វិធី​សង្ក្រាន្ត​ សម្រាប់អ្នករស់នៅរាជធានីភ្នំពេញ។

ក្នុង​ឱកាសយកចង្ហាន់ និងទេយ្យទានទៅវត្តធ្វើបុណ្យនេះ ប្រជាពរដ្ឋ​មាន​ទឹក​មុខ​សប្បាយ​រីករាយ​នា​ឱកាស​ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលនេះ។ ក្នុងឱកាសនេះ ប្រជាពលរដ្ឋ​ក៏​បាន​បួង​សួង​សុំសេចក្ដីសុខ និងជូនពរ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ទទួល​បាន​សេច​ក្ដី​សុខ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូ​លឆ្នាំប្រពៃណីជាតិផងដែរ។

សូមជម្រាបថា ពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ​នេះ​ប្រព្រឹត្តិ​ទៅ​រយៈ​ពេល​៤​ថ្ងៃ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ដល់១៦ ខែមេសា ឆ្នាំ២០២៤។ ក្នុងឱកាស​នេះ​ប្រជាពលរដ្ឋ​ខ្មែរ​ក្រៅ​ពី​ទៅ​ជួប​ជុំគ្រួ​សារ​សាច់​ញាតិ​ ដើម្បីធ្វើបុណ្យ សន្សំកុសល និងឧទ្ទិសកុសល​ជូន​ដល់​បុព្វការី​ជន​ប្រជាពលរដ្ឋ​ក៏​តែង​តែ​ដើរ​លេងកម្សាន្តទៅតាមតំបន់រម្មណីយដ្ឋាននានានៅក្នុងប្រទេសកម្ពុជាផងដែរ ក្រោយពួក​គេបា​ន​ខិតខំបំពេញការងារអស់រយៈពេល១ឆ្នាំកន្លងផុតទៅ៕  អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        59
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        56
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm