ប្រជាពលរដ្ឋនាំគ្នាទៅលេង កម្មវិធី«សេសានសង្ក្រាន្ត» ដើម្បីអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2024/04/13 06:19:56 pm        74

ប្រជាពលដ្ឋរាប់ពាន់នាក់ បាននាំគ្នាទៅលេងសងង្ក្រាន្តឆ្នាំថ្មី ដែលបានរៀបចំឡើងនៅ ស្រុក​សេសាន ខេត្តស្ទឹងត្រែង ដែលរដ្ឋបាលខេត្តបានរៀបចំ «សេសានសង្ក្រាន្ត» ដើម្បីអបអរសាទរ និង​ផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង សកម្មភាពនៅតាមលំនៅឋានបងប្អូនប្រជាពលរដ្ឋ និង​តាម​បណ្តា​ក្រុង ស្រុក និងតាមមន្ទីស្ថាប័នរដ្ឋ និងឯកជននានា បានរៀបចំសម្អាត តុបតែងយ៉ាងស្រស់ស្អាត មាន​ភ្លើងពណ៌ ផ្កាភ្ញី ធ្វើសង្ក្រាន្ត ដើម្បីអបអរសាទរទទួលទេវតាឆ្នាំថ្មី ក៏ដូចជា​ទទួល​ភ្ញៀវ​ទេសចរ​ដែល​មក​លេងកម្សាន្តផងដែរ។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសានបានឲ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋបាល​ស្រុក​សេសាន​​បាន​រៀបចំ «សេសានសង្គ្រាន្ត» ដោយធ្វើឡើងរយៈពេល២​ថ្ងៃ​គឺចាប់​ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃទី​១២ ខែមេសា ឆ្នាំ២០២៤ ដោយមានការអញ្ជើញជាអធិបតី របស់ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុម​ប្រឹក្សាខេត្តស្ទឹងត្រែងនិងលោកជំទាវ ,ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តនិងលោកជំទាវ និង​មាន​ការចូលរួមពីសំណាក់ក្រុមការងារសសយក កងកម្លាំងប្រដាប់អាវុធ អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​មក​ពីគ្រប់ទិសទីយ៉ាងច្រើកុះករ។

លោកអភិបាលស្រុកសេសានបានបន្តថាព្រឹត្តិការណ៍សង្ក្រាន គឺជា​ព្រឹត្តិការណ៍​ត្រៀម​សម្រាប់​អបអរ​សាទរ​ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែល និងឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​យប់​ថ្ងៃ​ទី១៣ខែមេសា២០២៤នេះ ហើយព្រឹត្តិការសង្ក្រាននេះមិនមែនធ្វើតែក្នុងទឹកដីឃុំកំភុន ស្រុក​សេសាន ខេត្តស្ទឹងត្រែងនោះទេ គឺបានធ្វើនៅទូទាំងខេត្តស្ទឹងត្រែងមាន ២៦ គោលដៅ​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍សង្ក្រាននេះផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ព្រឹត្តិការណ៍​សង្ក្រាន្ត​ឆ្នាំ​នេះ ធ្វើឡើងសំដៅក្នុងការរក្សានូវអត្តសញ្ញាណប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ និងបង្ហាញ​នូវ​ស្នាដៃ​ក៏​ដូចជាសមិទ្ធផលថ្មីៗដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាពិសេស គឺការអនុវត្ត​នូវ​គោល​នយោបាយ​យុទ្ធ​សាស្ត្រ​បញ្ចកោណ សម្រាប់​រាជ​រដ្ឋាភិបាល​កម្ពុជា បង្ហាញពីសាមគ្គីភាពគ្នាឯកភាពគ្នាជាធ្លុងមួយរបស់ប្រជាពលរដ្ឋខ្មែរ។

ឯកឧត្តមសង្កត់ធ្ងន់ថា រាល់អ្វីដែលបានកើតឡើងនាពេលនេះ ដូចជាការរៀបចំសង្ក្រាន្ត​ ការ​ដាក់​តាំង​ផលិត​ផល​សហគមន៍ ឱ្យភ្ញៀវជាតិអន្តរជាតិបានមើលឃើញ គឺកើតឡើងពីតម្លៃនៃសន្តិភាព ប្រសិន​បើ​ប្រទេសជាតិគ្មានសុខសន្តិភាពអ្វីទាំងអស់គឺមិនអាចរៀបចំឡើងបានឡើយ ដូ​ច​នេះ​យើង​ទាំង​អស់​គ្នាត្រូវ​រួមគ្នា​ការពារ​នូវ​សន្តិភាព​ឲ្យ​នៅ​ស្ថិត​ស្ថរ​គង់​វង់​ទោះ​ជាស្ថិត​នៅ​ក្នុង​តម្លៃ​ណា​ក៏ដោយ៕ អត្ថបទ៖ មាស ផល្លា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm       
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        7
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm