Privat ឡើង Top-Scorers ក្រោយ​ជួយ​ព្រះខ័ន​រាជ​ស្វាយរៀង​យកឈ្នះ​គិរីវង់ ៦-០

2021/07/26 05:30:09 pm        97

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​ស្នូល​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង Jean Marie Privat បាន​ឡើង​ឈរ​លំដាប់​កំពូល​តារាង​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ ​(Top-Scorers) ​បណ្ដោះអាសន្នដោយ​រក​បាន ១០​គ្រាប់​ស្មើ​ខ្សែប្រយុទ្ធ​អាស៊ី​អឺរ៉ុប Abbee Hurbert បន្ទាប់ពី​ជួយ​ក្រុម​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យដោយ​លទ្ធផល ៦-០ ក្នុង​ជំនួប​សប្ដាហ៍​ទី​១០ នៃ​លី​គ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន​គិរីវង់​សុខ​សែន​ជ័យកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​

​ការប្រកួត​នេះ ក្រុម​លោក Conor Nestor បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ​គិរីវង់ ២​គ្រាប់​មុននៅ​វគ្គ​ទី​១ ដែល​ធ្វើ​សម្រេច​ដោយ​កីឡាករ Lopez Mendy នៅ​នាទី​២៦ និង​កីឡាករ នី សុខ​រី នៅ​នាទី​២៨។ ចូល​វគ្គ​ទី​២ ព្រះខ័ន​រាជ​ស្វាយរៀងបាន​បន្ថែម ២​គ្រាប់​ទៀតដោយ​កីឡាករ សឿ​យ វិសាល នៅ​នាទី​៥៩ និង​កីឡាករ សារ៉េត គ្រី​យ៉ា នៅ​នាទី​៧៥ និង ២​គ្រាប់​ទៀតធ្វើ​សម្រេច​ដោយ​កីឡាករ Privat នៅ​នាទី​៧៧ និង​នាទី​៨៩។​ ​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងរំកិល​ទៅ​ឈរ​លេខ​រៀង​ទី​៣ ដោយមាន ១៩​ពិន្ទុ​ស្មើ​ក្រុម​លេខ​២ វិសាខា បន្ទាប់ពី​ឆ្លងកាត់ ៩​ប្រកួត​ដូចគ្នា ឈ្នះ៦ ស្មើ​១ និង​ចាញ់២ ស្របពេល​ក្រុម​គិរីវង់​សុខ​សែន​ជ័យ បាន​បន្ដ​រក្សា​កៅអី​លេខ​៨ និង​មាន ៩​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ប្រកួត​បាន ៨​លើក​ឈ្នះ​៣ និង​ចាញ់៥ ។​

​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ បន្ទាប់ពី​រកបាន ២​គ្រាប់​រួមចំណែក​ជួយ​ក្រុម​ទទួលបាន ៣​ពិន្ទុ​បន្ថែម ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​ម៉េ​រូ​ន Privat ក៏បាន​ឡើងឈរ​លំដាប់​កំពូល​តារាង Top-Scorers ដោយ​រកបាន ១០​គ្រាប់​ស្មើគ្នា​ជាមួយ​កីឡាករ Abbee Hurbert គិត​ត្រឹម​សប្ដាហ៍​ទី​១០ នាំមុខ​បេក្ខភាព​គូប្រជែង​ស្បែកជើង​មាស ២​រូប​ទៀតដែល​រកបាន ៩​គ្រាប់​ស្មើគ្នារួមមាន​កីឡាករ Ajayi Opeyemi របស់​វិសាខា និង​កីឡាករ Marcio របស់​ណាហ្គា​វើ​ល​ដ៏៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        117
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm