ប្រមុខការពារជាតិ អញ្ជើញជាធិបតី បើកព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត

2024/04/13 08:24:11 pm        123

សៀមរាប៖ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីបើក «ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលធ្វើឡើងនៅសួនច្បារព្រះរាជាណាក់ ក្រុងសៀមរាប។ ពិធីបើកសៀមរាបសង្ក្រាន្តនេះ មានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជន ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិប្រមាណ៤០០នាក់។

​ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្ដ និងជាប្រធានសសយកខេត្ដសៀមរាប មានប្រសាសន៍ថា នៅឆ្នាំ២០២៤នេះ រដ្ឋបាលខេត្ដ បានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ដ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ និងទាក់ទាញភ្ញៀវជាតិ អន្តរជាតិ មកទស្សនានៅខេត្តសៀមរាប (ស្របតាមយុទ្ធនាការ ទស្សនាសៀមរាប ឆ្នាំ២០២៤)។ 

ជាមួយគ្នានេះ ក្រុមការងារ បានចូលរួមរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ដោយបានរៀបចំបែងចែកតំបន់កម្មវិធីជា២ធំៗ ដូចជាតំបន់ទី១ មានកម្មវិធីកម្សាន្ដនៅតំបន់សួនច្បារព្រះរាជដំណាក់ រួមានកន្លែងលេងទឹកដែលជាតំបន់ត្រជាក់។ នៅតំបន់ទី២ ស្ថិតនៅតាមដងស្ទឹងសៀមរាប រហូតដល់តំបន់ផាប់ស្រ្កឹត ហើយនៅតំបន់មាត់ស្ទឹង មានកម្មវិធីជិះទូកកំសាន្ត កម្មវិធីហែរក្បួនទូក ស្តង់ពិព័រណ៍ ម្ហូបអាហារ ការប្រគុំតន្ត្រីស្គរដៃ ការសម្តែងសិល្បៈបុរាណប្រពៃណី កម្មវិធីពូនភ្នំខ្សាច់ក្នុងវត្តរាជបូណ៌ និងកម្មវិធីជាច្រើនទៀត។ឯកឧត្ដមបន្ថែមថា សៀមរាបសង្ក្រាន្តនេះ បានសាមគ្គីគ្នាជាធ្លុងមួយ ដោយបានខិតខំប្រឹងប្រែងបំពេញការងារតាមក្រុមរៀងៗខ្លួន ទោះបីអាកាសធាតុមានការប្រែប្រួលធ្វើឱ្យមានការកើនឡើងកម្ដៅខ្លាំង ប៉ុន្តែនេះមិនមែនជាបញ្ហាសម្រាប់ក្រុមការងារក្នុងការរៀបចំព្រឹត្តិការណ៍នោះទេ។

នាឱកាសនោះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជនកម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រឡាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាពជាតិ។ 

ឯកឧត្ដមបន្ដថា ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញ និងសិក្សាបន្ថែមអំពីភាពរុងរឿងល្បីល្បាញ សម្បូរបែបនៃ វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតកទាំងនេះឱ្យបានគង់វង្ស បំផុសគំនិតរួបរួម កម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍” “អភិវឌ្ឍន៍ ដើម្បីអភិរក្សវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប” ជំនាន់ថ្មីនេះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        77
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm