ចំនួនអ្នកស្លាប់ប៉ាឡេស្ទីនឡើងដល់ ៣៣.៦៣៤នាក់ ចំពេលមានការវាយប្រហារឥតឈប់របស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាភាគកណ្តាល

2024/04/13 09:54:26 pm        422

ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ (ទី១២ ខែមេសា) បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលដែលកំពុងបន្តមាន បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៣៣.៦៣៤នាក់ហើយ នៅក្នុងតំបន់ហ្កាហ្សា ជាកន្លែងដែលជំរុំជនភៀសខ្លួននៅផ្នែកកណ្តាលនៃតំបន់នេះត្រូវបានវាយប្រហារម្តងហើយម្តងទៀតដោយកងកម្លាំងអ៊ីស្រាអែលដែលបានអះអាងថា ការវាយលុករបស់ពួកគេ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស។

ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនត្រូវបានចេញផ្សាយរួមជាមួយនឹងតួលេខអ្នករបួសចំនួន ៧៦.២១៤នាក់ ហើយក្រសួងសុខាភិបាលក៏បានរាយការណ៍ផងដែរថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែលបានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៨៩នាក់ និងរបួស ១២០នាក់ នៅដែនដីនោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃដដែលនោះ កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានឲ្យដឹងថា ខ្លួនបានបន្តការវាយប្រហារលើក្រុមហាម៉ាស ជុំវិញជំរុំជនភៀសខ្លួន Nuseirat នៅភាគកណ្តាលតំបន់ហ្កាហ្សា ជាទីដែលក្រុមយុទ្ធជនប្រដាប់អាវុធជាច្រើននាក់ត្រូវបានសម្លាប់ កាលពីថ្ងៃមុនដោយការប្រយុទ្ធផ្លូវគោក និងការវាយប្រហារតាមអាកាស។ លើសពីនេះទៀត នៅថ្ងៃសុក្រនោះ កងកម្លាំងអាកាសអ៊ីស្រាអែលក៏បានរាយការណ៍ថា បានវាយប្រហារលើគោលដៅជាង ៦០កន្លែង នៅតំបន់ហ្កាហ្សា។

នៅព្រឹកថ្ងៃសៅរ៍នេះ គ្រាប់រ៉ុក្កែតយ៉ាងតិច ៨គ្រាប់ ត្រូវបានបាញ់ចេញពីតំបន់ហ្កាហ្សា ចូលទៅក្នុងទីក្រុង Sderot ភាគខាងត្បូងរបស់ប្រទេសអ៊ីស្រាអែល ជាកន្លែងដែលគ្រាប់រ៉ុក្កែតមួយចំនួនត្រូវបានស្ទាក់ចាប់ ហើយមិនមានការរាយការណ៍ពីអ្នករងរបួស ឬអ្នកបាត់បង់ជីវិតនឡើយ រហូតមកដល់ពេលនេះ។

កងពលតូច Al-Quds ដែលជាឧបសម្ព័ន្ធយោធានៃចលនាជីហាតអ៊ីស្លាមប៉ាឡេស្ទីន បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែតនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        152
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        191
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm