អាស៊ី​អឺរ៉ុប​វាយបក​ស្មើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ២-២

2021/07/26 06:02:53 pm        82

​បាល់ទាត់៖ ក្រុម​អាស៊ី​អឺរ៉ុបបាន​វាយបក​តាម​ស្មើ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រដោយ​លទ្ធផល ២-២ ក្នុង​ជំនួប​សប្ដាហ៍​ទី​១០ នៃ​លី​គ​កំពូល​កម្ពុជានៅ​កីឡដ្ឋាន AEU Sport Park កាលពី​ល្ងាច​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២១។​

​ជំនួប​ដ៏​ជក់ចិត្ត​នេះ ក្រុម​អង្គ​រថា​យ​ហ្គឺ​របាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ ១​គ្រាប់​មុន​នៅ​នាទី​១៩ ដោយ​កីឡាករ ឡុង ម៉េង​ហាវ។ បន្ទាប់ពី​ត្រូវ​ក្រុម​ភ្ញៀវ​នាំមុខ គេ​ឃើញ​ក្រុម​អាស៊ី​អឺរ៉ុបបាន​ព្យាយាម​ដាក់​សម្ពាធ និង​បង្កើត​ឱកាស​ជាច្រើនលើក តែ​មិនបាន​សម្រេចនៅ​ចុង​វគ្គ​ទី​១។​ ​ចូល​វគ្គ​ទី​២ ក្រុម​អាស៊ី​អឺរ៉ុបបាន​ព្យាយាម​វា​បក​សម្រុក រហូត​រកបាន​គ្រាប់​តាម​ស្មើនៅ​នាទី​៦៦ ដោយ​កីឡាករ Abee Burbert មុន​ត្រូវបាន​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Da Cruz ទទួលបាន​ឱកាស​ទាត់​បាល់​ពិន័យ ១១​ម៉ែត្របើក​ការ​នាំមុខ​ជាថ្មីនៅ​នាទី​៧៣។ ប៉ុន្ដែ ១០​នាទី​បន្ទាប់ កីឡាករ វ៉ាន់ វីត ក៏មាន​ឱកាស​ស៊ុត​គ្រាប់​តាម​ស្មើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​ម្ដងទៀត ហើយ​លទ្ធផល ២-២ ក៏បាន​រក្សា​រហូតដល់​ចប់​ការប្រកួត​តែម្ដង។​

​លទ្ធផល​ស្មើគ្នា​នេះបានធ្វើ​ឲ្យ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រឡើងឈរ​កំពូល​តារាង​ជាថ្មី តែ​បាន​កាត់បន្ថយ​​គម្លាត​ពិន្ទុ​ពី​គូប្រជែងដោយ​រកបាន ២០​ពិន្ទុពី​ការប្រកួត ១០​លើក​ឈ្នះ ៦ ស្មើ ២ និង​ចាញ់ ២ ពោលគឺ​នាំមុខ​ក្រុម​វិសាខា និង​ព្រះខ័ន​រាជ​ស្វាយរៀង​តែ ១​ពិន្ទុ ខណៈ​ក្រុម​ទាំងពីរ​នេះ ទើប​ប្រកួត​បាន ៩​លើក​ប៉ុណ្ណោះ។ រីឯ​ក្រុម​អាស៊ី​អឺរ៉ុបបាន​រក្សា​កៅអី​លេខ​៩ និង​មាន ៧​ពិន្ទុ​ក្នុង​ដៃបន្ទាប់ពី​ឆ្លងកាត់ ៩​ប្រកួត​ឈ្នះ​២ ស្មើ​១ និង​ចាញ់៦៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        104
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        117
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm