ភ្ញៀវទេសចរជាច្រើននាំគ្នាដើរលេងកម្សាន្តក្នុងកម្មវីធីកំពតសង្ក្រាន្តដល់យប់ជ្រៅ

2024/04/14 04:10:18 pm        114

កំពត ៖ ភ្ញៀវទេសចរដែលមានស្រុកកំណើតតាមបណ្តាស្រុកនៃខេត្តកំពត បានលើកឡើងថា ខេត្តកំពតបច្ចុប្បន្នមានការអភិវឌ្ឍន៍រីកចម្រើនប្លែកច្រើនណាស់ ពិសេសការរៀបចំសម្រាប់កម្មវិធីកំពតសង្ក្រាន្ត ស្អាតទាក់ទាញគូរឲ្យចង់មកលេងកម្សាន្ត ។ ហើយបើទោះជាថ្ងៃទី១ កម្មវិធីសង្ក្រាន្តមិនទាន់ចាប់ផ្តើម ប៉ុន្តែមានភ្ញៀវទេសចរមកច្រើនហួសពីការរំពឹងទុក ពួកគាត់ថា នៅថ្ងៃទី២នេះ នឹងមានភ្ញៀវមកលេងកាន់តែច្រើន។ 

ភ្ញៀវទេសចរដែលមានស្រុកកំណើតនៅតាមបណ្តាស្រុកនៃខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលខេត្ត បានអភិវឌ្ឍន៍រីកចម្រើនគួរជាទីមោនៈ ពិសេសការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានភាពល្អប្រសើរ ទាំងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ការសម្អាត់បរិស្ថានអនាម័យ និងតុបតែងលម្អភ្លើងព័ណ៍តាមទីសាធារណៈផ្សេងៗ ពិសេសសមទ្ធិផលថ្មីជាច្រើននៅក្មុងក្រុងកំពត ស្អាតទាក់ទាញ។ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនបានចូលរួមលេងកម្សាន្តសប្បាយក្នុងកម្មវិធីកំពតសង្ក្រាន្ត ហើយនៅថ្ងៃទី២នេះ ពួកគាត់រំពឹងថានឹងបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរកាន់តែមកលេងច្រើន។ 

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃទី១ ស្ថានភាពទូទៅក្នុងពិធីណុណ្យចូលឆ្នាំបានប្រព្រឹត្តទៅដោយរលូន គ្មានបញ្ហាអ្វីមួយកើតឡើង គួរឲ្យកត់សំគាល់ទេ។ ដោយឡែកម្សិលមិញ សម្រាប់កម្មវិធីសង្ក្រាន្តមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានចេញមកដើរលេងច្រើននៅក្នុងក្រុងកំពតរហូតដល់យប់ជ្រៅ។ ដោយឡែននៅតាមតំបន់រមណីយដ្ឋានផ្សេងៗក្នុងខេត្ត មានទេសចរដើរកំសាន្តជិត ២ ម៉ឺននាក់៕ ដោយ ៖ សារីម

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        1
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        213
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm