ភ្ញៀវទេសចរបរទេសជាប់ចិត្ត និងរីករាយបានចូលរួមលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីនៅលើទឹកដីខេត្តកំពត

2024/04/14 05:04:31 pm        48

កំពត ៖ ភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗបានបង្ហាញចំណាប់អារម្មណ៍រំភើបសប្បាយរីករាយ ជាមួយកម្មវិធីសង្ក្រាន្តឆ្នាំថ្មី និងទេសភាពក្នុងខេត្តកំពត ជាពិសេសរូបសំណាកសេះសមុទ្របាញ់ទឹក ដែលពួកគេបានបង្ហោះលើបណ្តាយសង្គមតិកតុក បីថ្ងៃមានអ្នកចូលមើលជាង១លាននាក់។ ពួកគេបានបញ្ជាក់ថា ដោយសារស្រឡាញ់កម្ពុជា ពិសេសខេត្តកំពត ពួកគេបានសម្រេចចិត្តពន្យាទិដ្ឋាការស្នាក់នៅបន្ត។ 

​កញ្ញា សេតទ្វីអាណា មកពីប្រទេសប៉ូឡូញ បានមកដល់កម្ពុជា១ខែហើយ។ កញ្ញាបញ្ជាក់ថា នៅទីនេះអ្វីៗគឺថ្មីធ្វើឲ្យកញ្ញាផ្ញាក់ផ្អើលណាស់។ ឥឡូវកញ្ញាមកលេងខេត្តកំពត ដើម្បីទស្សនារូបសំណាកសេះសមុទ្រដែលធ្វើឲ្យភ្ញាក់ផ្អើលបំផុត កញ្ញាថាចូលចិត្តខេត្តកំពត ព្រោះកន្លែងស្នាក់នៅស្អាត អាហារឆ្ងាញ់ ជាពិសេសមនុស្សគ្រប់គ្នានៅកម្ពុជាគឺល្អ មានវិជ្ជមាន។ កញ្ញាបន្តថាខេត្តកំពត ដែលជាខេត្តទេសចរណ៍មួយរបស់កម្ពុជា មានកងកម្លាំងគរបាលសណ្តានចិត្តល្អ ធ្វើឲ្យនាងទទួលបានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាព។  

លោក អាយូ ម៉ាម៉ា មកពីប្រទេសម៉ូណាកូ លើកឡើងថា លោកបានមកកម្ពុជា២ខែហើយ តាមគម្រោងត្រូវនៅតែ១សប្តាហ៍ទេ ប៉ុន្តែលោកបានសម្រេចចិត្តធ្វើការពន្យាពេលទិដ្ឋាការ ដោយសារលោកស្រឡាញ់កម្ពុជា ដូច្នេះបានស្នាក់ទៅកម្សាន្តនៅខេត្តសៀមរាម ២សប្តាហ៍ នៅកោះរ៉ុង២សប្តាហ៍, នៅបាត់ដំបង១សប្តាហ៍ នៅភ្នំពេញ១សប្តាហ៍ និងនៅខេត្តកំពតនេះ២សប្តាហ៍។ 

លោកបន្តថា កម្ពុជាមានអ្វីៗគួរភ្ញាក់ផ្អើលស្ងប់ស្ងែងច្រើនណាស់ ប៉ុន្តែសម្រាប់ក្រុងជាកំពតស្ងប់ស្ងាត់ មានជនបរទេសជាច្រើនមកទីនេះ រស់នៅពេលចូលនិវត្តរ៍ និងមកលក់ដូរ។ ទេសចរនឹងឃើញអ្វីជាច្រើននៅកំពត ដូចជាព្រែកកំពត រូបសំណាកសេះសមុទ្រ ចំណីអាហារ ធនធានធម្មជាតិ ជួរភ្នំនៅជិតក្រុង គ្រប់យ៉ាងគួរជាទីរីករាយបំផុត។ លោកបានបន្តថាមែនទែនទៅ លោកត្រូវចាកចេញពីកម្ពុជាកាលពី៣ថ្ងៃមុន ប៉ុន្តែមិត្តភក្តិជនជាតិខ្មែរម្នាក់ បានប្រាប់ថា ពិធីបុណ្យចូលឆ្នាំថ្មីនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែមេសានេះ ដូច្នេះហើយលោកក៏បានសម្រេចចិត្តចំណាយពេលចូលឆ្នាំនៅខេត្តកំពត។  

ហើយវាជារដូវកាលល្អបំផុតនៅក្នុងឆាកជីវិតរបស់លោក ខេត្តកំពតសប្បាយខ្លាំងណាស់ ពិសេសនៅរង្វង់ទុរេនមានរថយន្តពន្លត់អគ្គីភ័យបាញ់ទឹកឲ្យប្រជាពលរដ្ឋ និងទេសចរលេងសប្បាយ គ្រប់គ្នាញញឹម សើចក្អាកក្អាយ គ្មាននរណាម្នាក់ក្រៀមក្រំអីទេ ។ នៅពេលលោកបានមកដល់ប្រទេសកម្ពុជា មានអារម្មណ៍ប្រជាជនកម្ពុជារីករាយគ្មានទូក្ខព្រួយទេ និងបានលើកកម្តើងសកម្មភាពវិជ្ជមាន ហើយគ្មានសកម្មភាពអវិជ្ជមានទេ នេះជាហេតុផលដែលលោកស្រឡាញ់កម្ពុជា ។ ដោយឡែករូបសំណាកសេះសមុទ្រ លោកបានបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) កាលពីបីថ្ងៃមុន មានមនុស្សមួយចំនួនចូល ខមមិន អត់សូវល្អដូចជាថា លួចចម្លងគំរូពីប្រទេសសិង្ហបុរីជាដើម ប៉ុន្តែលោក បានបញ្ជាក់ថា សូមមើលទេសភាពជុំវិញទីនេះ មិនដូចសិង្ហបុរីទេ មើលចុះផ្ទៃទឹកដាច់កន្ទុយភ្នែក លោកពិតជាចូលចិត្តរូបនេះខ្លាំងណាស់ ហើយវាបានផ្តល់នូវភាពវិជ្ជមានជាច្រើន ហើយលោកតែងតែមកធ្វើសមាធិនៅទីនេះរាល់ព្រឹក ហើយវីដេអូសេះសមុទ្រនេះ ត្រូវផ្សព្វផ្សាយទូទាំងពិភពលោក គឺមានអ្នកចូលទស្សនាជាង១លាន់នាក់ឯនោះ។  លោកបានបញ្ជាក់ថាជាការពិតគ្រប់គ្នាមកកំពតឆ្នាំនេះ ដោយសារតែចង់ឃើញរូបសំណាក់សេះសមុទ្រ ដែលជាផ្ទាំងសិល្បៈមួយបង្ហាញពីខេត្តកំពត ហើយលោកគិតថាប្រជាពលរដ្ឋខ្មែរពិតជាមានមោទកភាព ដោយសាររូបសំណាកសេះសមុទ្រ ដែលបានង្ហាញអំពីអត្តសញ្ញាណ និងស្មារតីរបស់ពួកគេ ។

ថ្ងៃទី 2 នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ស្រុកចំនួន ២ ចាប់ផ្តើមធ្វើសង្ក្រាន្តឆ្នាំថ្មីដែរ គឺ ស្រុកកំពង់ត្រាច ធ្វើនៅរមណីយដ្ឋានធម្មជាតិភ្នំកំពង់ត្រាច និងស្រុកទឹកឈូ ធ្វើនៅឆ្នេរខ្សាច់កំសាន្តកោះស្មៅ ចាប់ពីម៉ោង ៣ រសៀលដល់ម៉ោង ៧:00 យប់៕ ដោយ ៖ សារីម


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        142
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        122
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm