អា​ហ្វ​ហ្គា​នី​ស្ថាន​ដាក់​បម្រាម​គោចរ​ស្ទើរ​ទូទាំង​ប្រទេស ខណៈ​ក្រុម​តា​លី​បង់​វាយលុក​ខ្លាំង

2021/07/26 06:09:02 pm        417

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ដាក់​បម្រាម​គោចរ​រយៈពេល​ ១ខែ​ស្ទើរ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​សៅរ៍ ​ក្នុង​គោលបំណង​បញ្ឈប់​ពួក​តា​លី​បង់​មិន​ឲ្យ​មានឱកាស​ចូល​លុក​លុយ​ទីក្រុង​នានា​។​

​ការ​ប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​តា​លី​បង់ និង​កងកម្លាំង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​កើន​ឡើង​ក្នុង​រយៈពេល​ពីរ​ខែ​ចុងក្រោយ​នេះ ខណៈ​ដែល​កងទ័ព​អន្តរជាតិ​បាន​ដក​ចេញពី​ប្រទេស​នេះ​។​ ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ត្រូវ​បាន​គេ​គិត​ថា​ បាន​ដណ្ដើម​កាន់កាប់​បាន​ពាក់​កណ្តាល​នៃ​ដែនដី​ទាំងអស់​។​ ​ខណៈ​កងទ័ព​សហរដ្ឋអាមេរិក​ដកចេញ ពួក​តា​លី​បង់​បាន​វាយ​ដណ្ដើម​ទឹកដី​យ៉ាង​ឆាប់រហ័ស ដោយ​ដណ្ដើម​បាន​មកវិញ​នូវ​តំបន់​ឆ្លងកាត់​ព្រំដែន និង​តំបន់​ជនបទ​មួយ​ចំនួន​។​ ​មានការ​ព្រួយបារម្ភ​ថា​ ការចរចា​សន្តិភាព​កំពុង​បោះជំហាន​យឺតយ៉ាវ ខណៈ​ការ​ផ្តោត​លើ​ការ​ប្រយុទ្ធ​គ្នា នឹង​ងាក​ទៅ​រក​មជ្ឈមណ្ឌល​ទីក្រុង​នានា ​ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន​។​

​បញ្ហា​នោះ​បាន​ជំរុញ​ឱ្យ​មេបញ្ជាការ​ជាន់ខ្ពស់​អាមេរិក​ម្នាក់​និយាយ​ថា ​សហរដ្ឋអាមេរិក​នឹង​បន្ត​ធ្វើ​ការវាយប្រហារ​តាម​អាកាស​ ដើម្បី​គាំទ្រ​ដល់​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក​ឧ​ត្ត​ម​សេនីយ៍ Kenneth MacKenzie បាន​និយាយ​ថា ​ជ័យជម្នះ​របស់​ពួក​តា​លី​បង់​គឺ​មិន​អាច​ចៀស​ផុត​បានទេ​។ ​ប៉ុន្តែ​លោក​មិនបាន​បញ្ជាក់​ទេ​ថា ​តើ​ការវាយប្រហារ​តាម​ច្រក​អាកាស​នឹង​បន្ត​ ហួស​ពី​ការ​បញ្ចប់​បេសកកម្ម​យោធា​អាមេរិក​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ​ឬ​យ៉ាងណា​។​ បម្រាម​គោចរ​នេះ​គឺ​ហាមប្រាម​គ្រប់​សកម្មភាព​ទាំងអស់​ចាប់ពី​ម៉ោង ២២:០០ ដល់​ម៉ោង ០៤:០០​ម៉ោង​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថានក្រៅពី​ក្នុង​រដ្ឋធានី​កា​ប៊ុល និង​ខេត្ត​ ២​ផ្សេងទៀត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm