​​ថ្ងៃទី២ ពិធីបុណ្យចូលឆ្នាំថ្មីពុទ្ធបរិស័ទអញ្ជើញទៅវត្តអារាមដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន

2024/04/14 05:49:41 pm        51

ភ្នំពេញ ៖ ថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ថ្ងៃអាទិត្យ ៦កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ប្រជាពុទ្ធបរិស័ទក្មេង ចាស់ ប្រុស ស្រី ជាច្រើន បានអញ្ជើញមកវត្តព្រះបារមីវង្គតបុរី រាជធានីភ្នំពេញ ដើម្បីធ្វើបុណ្យឧទ្ទិសកុសល និងសុំសិរីសួស្តី ទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សាឱ្យទទួលបាននូវសុខភាពបរិបូរណ៍ និងប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ប្រជាពុទ្ធបរិស័ទ បានអញ្ជើញមកសន្សំបុណ្យនៅក្នុងវត្តព្រះបារមីវង្គតបុរី ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះថា ថ្ងៃនេះក្រុមគ្រួសាររបស់គាត់ ពិតជាមានភាពសប្បាយរីករាយ ដោយសារថ្ងៃនេះ ជាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានផ្តល់ឱកាសជូនគាត់បានជួបជុំគ្នា មកកាន់វត្តអារាម ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់បុព្វការីជន និងញាតិការគ្រប់សន្តានដែលបានចែកឋាន ដើម្បីឲ្យទទួលបានផលបុណ្យដែលជាកូន ជាចៅ បានធ្វើបុណ្យឧទិ្ទសជូន និងឲ្យកូនចៅមានសេចកី្តសុខ និងសុខភាពល្អ ជាពិសេសពួកគាត់បានមកកាន់ទីវត្តអារាម ដោយទឹកមុខស្នាមញញឹម និងសម្បូរសប្បាយ គឺបានមកដោយសារផ្តើមចេញពីកត្តាសន្តិភាព ក្នុងនោះក៏សូមគោរពថ្លែងអំណរគុណ និងជូនពរចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព ជូនបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋ បានអញ្ជើញធ្វើបុណ្យទានគ្រប់ក្រុមគ្រួសារ។

នាឱកាសឆ្នាំថ្មី ព្រះចៅអធិការវត្តព្រះបារមីវង្គតបុរី សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងទេវតាឆ្នាំថ្មីនេះ ជួយប្រសិទិ្ធពរជ័យបវរមហាប្រសើរជូនដល់ប្រមុខដឹកនាំទាំងអស់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ដែលលោកបានដឹកនាំប្រទេសមានសុខសន្តិភាព និងមន្រី្តរាជការ និងប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ សូមឲ្យមាននូវសេចកី្តសុខ សេចកី្តចម្រើន ទទួលបាននូវពុទ្ធពរទាំង៤ប្រការ៕

អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        155
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm