កោះកុង៖ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានអញ្ជើញចូលរួមធ្វើបុណ្យទានដោយបានយកបច្ច័យ និងចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តជោតេញ្ញាណយ៉ាងសប្បាយរីករាយនាថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
គ្រប់ពលរដ្ឋ និងពុទ្ធបរិស័ទដែលអញ្ជើញមកកាន់ទីវត្តអារាមនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ បានផ្តោតស្មារតីយ៉ាងខ្លាំងចំពោះការសន្សំបុណ្យកុសល តាមទំនៀមទម្លាប់ព្រពៃណីព្រះពុទ្ធសាសនា ដោយបាននាំយកទេយ្យទា បច្ច័យ និងម្ហូបអាហារនានា ប្រគេន ព្រះសង្ឃ ក្នុងថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីនេះ។
ចំណែកឯក្នុងទីបរិវេណក្នុងវត្តអារាមវិញ ក៏មានការរៀបចំតុបតែងលម្អសោភ័ណភាព អនាម័យគួរឱ្យទាក់ទាញផងដែរ ដើម្បីស្វាគមន៍ពលរដ្ឋ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ អបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស ២៥៦៨៕ ដោយ ៖ មករា





