ពលរដ្ឋ និងទេសចរជាង១លាន៥សែននាក់ បានទៅលេងកម្សាន្ត ក្នុងឱកាសឆ្នាំថ្មីលើទឹកដីខេត្តកំពង់ចាម

2024/04/15 06:20:31 pm        156

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ ចំនួនភ្ញៀវទេសចរក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តនៅតាម រមណីយដ្ឋាននានា និងស្នាក់នៅក្នុងខេត្តកំពង់ចាម សរុបមានចំនួន ១.៥១៨.៨០៥ នាក់ក្នុងនោះ ភ្ញៀវជាតិមាន ចំនួន ១.៥១៤.០២៧ នាក់ និងភ្ញៀវបរទេសមានចំនួន ១០៣នាក់។

លោក ស៊ាន សុគន្ធ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានបញ្ជាក់បន្ថែមទៀតថា ចំនួនភ្ញៀវដែលមកកាន់ទឹកដី នៃខេត្តកំពង់ចាម បានមកលេង នៅតាមកន្លែងកម្សាន្ត និងរមណីយដ្ឋាននានា ក្នុងនោះមាន ៖

-រមណីយដ្ឋានទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៨.៦៩០នាក់ ។

-រមណីយដ្ឋានកសិទេសចរណ៍-ថ្មដាទឹកឆា ភ្ញៀវទេសចរជាតិ មានចំនួន ១៣.៥៦២នាក់ ។

-រមណីយដ្ឋានប្រាសាទភ្នំហាន់ជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៤១៣នាក់ ។

-រមណីយដ្ឋានបែមប៊ូរីសត ភ្ញៀវទេសចរជាតិ មានចំនួន ១៣៨នាក់ ភ្ញៀវបរទេស ចំនួន ១៥នាក់ ។

-រមណីយដ្ឋានភ្នំប្រុស-ភ្នំស្រី ភ្ញៀវទេសចរជាតិ មានចំនួន ៦១៦នាក់ ។

-រមណីយដ្ឋាននគរបាជ័យ ភ្ញៀវទេសចរជាតិ មានចំនួន ៩០៨នាក់ ។

-រមណីយដ្ឋានប្រាសាទភ្នំជើងព្រៃ ភ្ញៀវទេសចរជាតិ មានចំនួន ១៧៥នាក់ ។

-រមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរជាតិ មានចំនួន ៥.១៩៧នាក់ ភ្ញៀវបរទេស មានចំនួន ០៦នាក់ ។

-អាហារដ្ឋានស្មៅទន្លេ ភ្ញៀវទេសចរជាតិ មានចំនួន ១៦៥នាក់ ។

-ក្រុងកំពង់ចាម ភ្ញៀវទេសចរជាតិ មានចំនួន ៥៧៨.១១០នាក់ ភ្ញៀវបរទេស មានចំនួន ៣៦នាក់ ។

-ភ្ញៀវមកចូលរួមទស្សនាការប្រគុំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀវឌ្ឍនៈ មានចំនួន ១៨.៥៣៥នាក់ ។

-ភ្ញៀវមកលេងកំសាន្តមុខទីលានសាលាខេត្តកំពង់ចាម មានចំនួន ៨៧៤.៩២០នាក់ ។

-ស្នាក់នៅតាមផ្ទះសំណាក់ និងសណ្ឋាគារ ភ្ញៀវទេសចរណជាតិ មានចំនួន ៤.៧៧៨នាក់ និងភ្ញៀវបរទេសចំនួន ២៤នាក់ ។

ដោយឡែក ចំពោះការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងឱកាសថ្ងៃចូលឆ្នាំថ្មី ថ្ងៃទី២នេះដែរ គឺពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ពោលគឺអាស្រ័យដោយការរៀបចំរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម តាមរយៈ ការដាក់កម្លាំងល្បាត យាមកាមនៅគ្រប់ទីកន្លែង ដើម្បី បង្កសប្បាយភាព ជូនដល់ប្រជាពលរដ្ឋយើង នៅគ្រប់មជ្ឈដ្ឋាន៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        190
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        147

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm