ពលរដ្ឋ និងទេសចរជាង១១ម៉ឺននាក់មកលេងកម្សាន្តសង្ក្រាន្តឆ្នាំថ្មីថ្ងៃទី២ នៅកំពង់ឆ្នាំង

2024/04/15 09:50:20 pm        335

កំពង់ឆ្នាំង៖ សង្ក្រាន្តឆ្នាំំថ្មីប្រពៃណីខ្មែរក្នុងថ្ងៃទី២ គឺថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ មកចូលរួមលេង​កម្សាន្ត​សប្បាយ​នៅ​សង្ក្រាន្ត​កំពង់ឆ្នាំង​ប្រមាណ ១១ ម៉ឺននាក់ ខណៈនៅថ្ងៃចូលឆ្នាំទី៣ និងទី៤សង្ឃឹមថា​មានអ្នកមក​ចូល​រួម​កាន់​តែច្រើន។ នេះបើតាម ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃ​ទី១៥ ខែមេសា ឆ្នាំ២០២៤នេះ។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ មានប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើនកុះកររហូតដល់ជាង១១ម៉ឺននាក់ ដោយ​ទឹក​មុខ​ពួក​គាត់​ពោរពេញ​ដោយ​ក្តី​សប្បាយ​រីករាយ បង្ហាញពីសេចក្ដីសុខពេញបេះដូង ចំពោះការរៀបចំសង្ក្រាន្ត​ខេត្តកំពង់ឆ្នាំង​ឆ្នាំនេះ​។

នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ ប្រជាពលរដ្ឋ និងយុវជន​យើង​ប្រមាណ​ជាង​១១​ម៉ឺន​នាក់ បានមកចូលរួមលេងកម្សាន្ត និង​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​យ៉ាង​កក្រើក​នៅ​តំបន់​ត្រជាក់ ​វិមានឯករាជ្យ និងមុខសាលាខេត្តកំពង់ឆ្នាំង ជាមួយថ្នាក់ដឹកនាំ រួមនឹងស្នូរ​សំឡេង​ភ្លេង​កន្ត្រាក់​អារម្មណ៍ ការរាំរែកកម្សាន្ត សប្បាយរីករាយ និងលេងល្បែង​ប្រជាប្រិយ​ខ្មែរ​ជា​ច្រើន​ប្រភេ​ទ​ផង​ដែរ​។

សូមជម្រាបថា ពិធីបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅខេត្តកំពង់ឆ្នាំរយៈពេលពីរថ្ងៃមកនេះ ប្រជាពលរដ្ឋ និង​យុវជនបា​ន​នាំគ្នា​លេង​កម្សាន្ត​យ៉ាង​សប្បាយ​រីករាយ​ដោយ​គ្មាន​ព្រួយ​បារម្ភ​អ្វី​ឡើយ​ ដោយសារកត្តាសុខសន្តិភាពពេញលេញបរិបូណ៌ សន្តិសុខរៀបចំបានយ៉ាងរឹងមាំ មាន​ទំនុក​ចិត្ត​ខ្ពស់ ដោយសង្ឃឹមយ៉ាងមុតមាំចំពោះសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើរ​ ពីកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្រោមការគ្រប់​គ្រង​របស់​ប្រធា​ន​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំងបានយ៉ាងមានប្រសិទ្ធភាព៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm