ថ្ងៃទី៣ ពិធីបុណ្យចូលឆ្នាំខ្មែរ«សង្ក្រាន្តវត្តភ្នំ» មានពលរដ្ឋ និងទេសចរមកជួបជុំ​កម្សាន្តកាន់​តែច្រើន

2024/04/15 10:39:43 pm        302

ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ សម្រាប់សង្ក្រាន្តថ្ងៃទី៣ នៃពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ នៅសង្ក្រាន្តវត្តភ្នំ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរ បន្តមកជួបជុំ​កម្សាន្ត​កាន់​តែច្រើន​នៅ​តំបន់សើម។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំដែលបានដំណើរការទៅរយៈពេល៣ថ្ងៃនេះ ប្រជាពលរដ្ឋ​ដែល​មក​លេង​កម្សាន្ត បានប្រាប់ BTV ឱ្យដឹងនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ថា ការរៀបចំ​សង្ក្រាន្ត​វត្តភ្នំ​នាឆ្នាំ​នេះ​បានបង្កភាពសប្បាយរីករាយយ៉ាងក្រៃលែង ដោយសារការតុបតែង និងកម្មវិធីអម​ផ្សេង​ៗ​បាន​ផ្តល់​ការលេងកម្សាន្តជួបជុំដែលមានលក្ខណៈធំជាងបណ្តាឆ្នាំមុនៗ។ ប្រជាពលរដ្ឋបានកោតសរសើរចំពោះការប្រកាសរបស់រាជរដ្ឋាភិបាលដែលបានឱ្យរាជធានី-ខេត្ត​នីមួយៗរៀបចំរៀងៗខ្លួន ដែលផ្តល់​លទ្ធភាព​ដល់​ប្រជាពលរដ្ឋ​អាច​ជ្រើស​រើស​ការ​ដើរ​កម្សាន្ត​ក្នុង​ឱកាស​សង្ក្រាន្ត​ឆ្នាំនេះបានគ្រប់ទីកន្លែង។

ជាមួយគ្នា ភ្ញៀវបរទេស លើកឡើងថា ការរៀបចំសង្ក្រានរបស់កម្ពុជាពិតជាធ្វើបានល្អ ទាំង​ការ​តុប​តែង ការជួបជុំមិនថាប្រជាពលរដ្ឋកម្ពុជា ឬទេសចរណ៍បរទេសនោះទេ ខណៈភ្ញៀវបរទេសរូបនេះ ពេល​បាន​ចូលរួមលេងកម្សាន្តសង្ក្រានធ្វើឱ្យគាត់យល់ថាខ្លួនជាប្រជាពលរដ្ឋខ្មែរមួយរូប។

ចំពោះសង្ក្រានវត្តភ្នំក្នុងឆ្នាំនេះក្រៅពីតំបន់សើម សាលារាជធានីភ្នំពេញ បាន​រៀប​ចំ​ការ​ដាក់​បង្ហាញ​ឧបករណ៍​ជា​ច្រើន​ដែល​ជា​សម្បត្តិជាតិដែលដូនតាបន្សល់ទុក និងល្បែងប្រជាប្រិយ​សម្រាប់​លេង​កម្សាន្ត​ ដើម្បីថែរក្សាកេរ្ត៍ដំណែលនេះឱ្យបានគង់វង្សយូរអង្វែង។ លើសពីនេះ កត្តាដែល​ប្រពលរដ្ឋ​ជួប​ជុំគ្នា​ សប្បាយរីករាយក្នុងឱកាសសង្រ្កានឆ្នាំថ្មី ឬពិធីបុណ្យផ្សេងៗបែបនេះ គឺដោយសារ​ប្រទេស​កម្ពុជា​មានសុខសន្តិភាព សុវត្ថិភាពល្អប្រសើរ ក្រោមការដឹកនាំប្រកប​ដោយ​ភាព​ឈ្លាស​វៃ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បន្ត​អភិវ​ឌ្ឍ​រីកចម្រើនឥតឈរលើគ្រប់វិស័យ៕ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        93
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        110
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm