ពលរដ្ឋបន្តរាំលេងកម្សាន្តសប្បាយក្នុងតំបន់សើមនៃព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំថ្មីថ្ងៃទី៣ ខេត្តឧត្តរមានជ័យ

2024/04/15 10:45:43 pm        168

ប្រជាពលរដ្ឋជាច្រើននាក់មកពីតាមបណ្តាលមូលដ្ឋាននានា ភាគច្រើនជាយុវជន យុវនារី បាន​បន្ត​រាំ​លេង​កម្សាន្តសប្បាយរីករាយ នៅទីតាំងតំបន់សើម វិមានឯករាជ្យ ស្ថិតក្នុងក្រុងសំរោងខេត្ត ឧត្តរមានជ័យ នៃព្រឹត្តិការសង្រ្កាន្តឆ្នាំថ្មី នារសៀលថ្ងៃទី១៥ មេសាឆ្នាំ២០២៤នេះ ដើម្បី​ចូល​រួម​អបអរ​ពិធីបុណ្យចូលឆ្នាំឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងព្រឹត្តិការណ៍សង្រ្កាន្តនេះដែររដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាន​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សង្រ្កាន្ត​ឆ្នាំថ្មីនេះ​ឡើង ដើម្បីឱ្យប្រជាពលរដ្ឋមកចូលរួមលេងកម្សាន្ត សប្បាយរីករាយប្រកប​ដោយ​សុខ​សុវត្ថិភាពក្នុងឱកាសបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ សង្ក្រាន្តឧត្តរមានជ័ មានរយៈពេល៤ថ្ងៃនេះ និងរដ្ឋបាល​ខេត្ត​ក្រុង​បាន​រៀប​ចំ កិច្ចប្រពៃណីសាសនា និងការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគំតន្ត្រីសម័យ-បូរាណ​រាំលេ​ង​កម្សាន្តរួមជាមួយនឹងការចូលរួមរៀបចំការប្រគុំតន្ត្រីសម័យ ការតាំង លក់ផលិតផលប្រើប្រាស់ គ្រឿង​ឧបភោគ-បរិភោគ និងល្បែងកម្សាន្តកុមារផងដែរ។

ក្នុងឱកាស​សង្ក្រាន្តឆ្នាំថ្មីរយៈពេល៤ថ្ងៃនេះ រដ្ឋបាលខេត្តឧត្តរមានជ័យ ក៏បានរៀបចំ​កង​កម្លាំង​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ល្អជូនដល់ប្រជាពលរដ្ឋមកលេងកម្សាន្តផងដែរ។ ខណៈប្រទេស​កម្ពុជា​អាច​រៀប​ចំ​មហាព្រឹត្តិការណ៍ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ទៅបានគឺកើត​ឡើង​ដោយ​កត្តា​សន្តិភាព សេរីភាព សន្តិសុខសង្គមរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃ​កម្ពុ​ជា​បាន​ដឹកនាំប្រទេសជាតិប្រកបដោយភាពឈ្លាសវៃ មានការអភិវឌ្ឍ​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​លើ​គ្រប់​វិស័យ​៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        79
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm