ចូលឆ្នាំ៣ថ្ងៃ​ ខេត្តបន្ទាយមានជ័យ​ មានភ្ញៀវទេសចរជិត៥៦ម៉ឺននាក់

2024/04/16 02:40:54 pm        121

បន្ទាយមានជ័យ​ ៖​ ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៤(ថ្ងៃទី៣) សរុបមានចំនួន ២៤១.៥៥៦នាក់ ភ្ញៀវជាតិមានចំនួន ២៤០.៤៨៧នាក់ ភ្ញៀវបរទេសចំនួន១.០៦៩នាក់ (ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិ​ឥណ្ឌូណេស៊ី និងជនជាតិអ៊ឺរ៉ុបនៅតំបន់ប៉ោយប៉ែត)។ នេះបើតាមការបញ្ជាពីលោក ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២៤។

លោក​ ប្រធានទេសចរណ៍ខេត្ត​ ក៏បានបញ្ជាក់ថា​ ក្នុងចំណោមរមណីយដ្ឋានតំបន់​ទេសចរ​ណ៍​ភ្ញៀវ​ទេសចរ​មកលេងច្រើនជាងគេគឺ សួនតេជោឈ្នះ​ឈ្នះ ​ចំនួន៧២.៥៣៩​នាក់​(ក្នុ​ង​នោះ​ភ្ញៀវ​អន្តរជា​តិ ចំនួន០៤នាក់),​ ប្រាសាទបន្ទាយឆ្មារ ចំនួន៨.៦៤៩នាក់,​ អាងជើងគ្រុស ចំនួន២.៣៥៦នាក់,​ ស្ពាន​ភ្ជាប់និស្ស័យបារាយមេបុណ្យ ចំនួន ២.៦១៥នាក់,​ ក្រុងប៉ោយប៉ែត(តំបន់ដើមពុទ្ទ្រា) ចំនួន ២២.៣០០នាក់ (ក្នុងនោះបរទេសចំនួន១.០៦៥ នាក់)។ អាងត្រពាំងថ្ម ចំនួន២.៣០០នាក់,​ វត្ត​ភ្នំតូច ចំនួន១២.៤២៥នាក់,​ អូរខៃដន ចំនួន៤២៣នាក់,​ ដុងអរញ្ញ ចំនួន៤៦៧នាក់,​ សួន​ស្នេហ៍​ជន​បទ ចំនួន៤៨២នាក់,​ តំបន់ផ្សេងៗ(វត្តអារាមនានាក្នុងខេត្ត) ចំនួន ១១៦.០០០នាក់ ។

សូមបញ្ជាក់ផងដែរថា​ រយៈពេល៣ថ្ងៃ​ ក្នុងឱកាសពិធីបុណ្យចូលខ្មែរឆ្នាំ២០២៤​ ភ្ញៀវទេសចរ​សរុប​ចំនួន​ ៥៥៨.៤៧៥នាក់។ ដោយឡែកនៅកាលពីឆ្នាំ២០២៣​ ក្នុងរយៈពេល៣ថ្ងៃ​ដូចគ្នា​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៦៥០.០១៣នាក់ ក្នុងនោះបរទេសចំនួន ១.៥៤២នាក់៕​ អត្ថបទ​ រឿង​ ចន្ទ្រា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm