ក្រុមឧទ្ទាមលើកទង់នៅមូលដ្ឋានទ័ពមីយ៉ាន់ម៉ាដែលដណ្ដើមបាន ខណៈ​មេបញ្ជាការ​ប្ដេជ្ញា​គ្រប់គ្រង​ឲ្យខានតែបាន

2024/04/16 02:58:11 pm        218

ក្រុមតស៊ូប្រឆាំងរបបសឹកសហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទបានដុតទង់ជាតិដែលរដ្ឋាភិបាលយោធា​នេះបានប្រើប្រាស់ និងលើកបដារបស់ពួកគេនៅឯមូលដ្ឋានទ័ពដែលទើបដណ្ដើមបានថ្មី ខណៈ​មេបញ្ជាការជាន់ខ្ពស់របស់ឧទ្ទាមបានប្តេជ្ញាថាពួកគេនឹងកាន់កាប់តំបន់យុទ្ធសាស្ត្រនៅជិតព្រំដែនថៃ។  

ការអបអរសាទរដោយក្រុមយុទ្ធជនមានទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធសម្ព័ន្ធជាតិការ៉ែន(Karen National)បានកើតឡើងតិចជាងមួយសប្តាហ៍ បន្ទាប់ពីការដណ្ដើមគ្រប់គ្រងបានទីក្រុង     មីយ៉ាវ៉ាឌី (Myawaddy) ដែ​ល​ជា​ទីក្រុង​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​នៅ​ជាប់​ព្រំដែន​ភាគ​ខាង​លិច​របស់​ប្រទេសថៃ។ ការដួលរលំរបស់ទីក្រុងមីយ៉ាវ៉ាឌី (Myawaddy) បានក្លាយជាការ​បាត់បង់​សមរភូមិ​មួយ​ទៀត សម្រាប់របបយោធាដ៏មានឥទ្ធិពលដែលបានដណ្តើមគ្រប់គ្រងប្រទេសនេះ កាល​ពីឆ្នាំ ២០២១ ពីរដ្ឋាភិបាលជាប់ឆ្នោតដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែល លោកស្រី Aung San Suu Kyi ដែលនៅ​តែស្ថិត​ក្នុង​ការ​ឃុំខ្លួន​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។​ ការ​ផ្ទុះ​កំហឹង​ប្រឆាំង​នឹង​របប​យោធា​បានប្រែក្លាយទៅជាចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេស ដែលបច្ចុប្បន្ន​នេះ​កំពុង​ដំណើរ​ការ​កាន់តែខ្លាំង​ក្នុង​ការ​សម្រប​សម្រួល​ជាមួយ​ក្រុម​ឧទ្ទាម​ជនជាតិ​ភាគតិច​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ប្រជែងនឹងយោធានៅទូទាំងផ្នែកដ៏ធំរបស់ប្រទេសមីយ៉ាន់ម៉ា។

ចាប់តាំងពីខែតុលាឆ្នាំមុនមក កងទ័ពបានបាត់​បង់​ការ​គ្រប់គ្រង​លើ​តំបន់​សំខាន់ៗ​នៅ​ជិត​ព្រំ​ដែន​របស់​ខ្លួន​ជាមួយទាំងឥណ្ឌា និងចិន ដែលធ្វើឲ្យដែនដី​មួយចំ​នួន​ធ្លាក់​ចូល​ក្នុង​ដៃ​របស់​កង​កម្លាំង​សម្ព័ន្ធ​ភាព​នៃកងកម្លាំងតស៊ូប្រឆាំងរដ្ឋាភិបាលយោធា។ការបាត់បង់មីយ៉ាវ៉ាឌីនៅព្រំដែនថៃ អាច​នឹង​ធ្វើ​ឱ្យប្រាក់ចំណូលពាណិជ្ជកម្មធ្លាក់​ចុះ​បន្ថែម​ទៀត​ សម្រាប់​របបយោធា។ នៅ​ក្នុង​បទ​សម្ភាសន៍​ផ្ទាល់​ដ៏កម្រមួយ លោកវរសេនីយ៍ឯក Nadah Htoo មេបញ្ជាការប្រតិបត្តិការ នៃ​កង​ពល​តូច​ទី៦ នៃស្លាបយោធារបស់ កងកម្លាំងសម្ព័ន្ធជាតិការ៉ែន (KNU)ដែល​បាន​ដណ្តើមយក​មូល​ដ្ឋានទ័ព បាននិយាយថា កងកម្លាំងយោធាបានព្យាយាម និងបរាជ័យក្នុង​ការ​ដណ្តើម​យក​តំបន់​នោះ ហើយកងកម្លាំងរបស់លោកប្ដេជ្ញាថានឹង​បន្តគ្រប់គ្រង​តំបន់​ដែល​ខ្លួន​ទើប​ដណ្ដើម​បាន​ឲ្យ​ខាងតែ​បាន៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        18
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        22
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm