ម្ចាស់ជំនួយ ជំរុញឱ្យមានមូលនិធិជំនួយ រយៈពេលមួយឆ្នាំនៃធ្លាក់ចូលក្នុងសង្រ្គាមនៅស៊ូដង់

2024/04/16 06:52:48 pm        143

បន្ទាប់ពីសង្គ្រាមរយៈពេលមួយឆ្នាំ ពលរដ្ឋនៅក្នុងទីក្រុងអំឌូម៉ាន(Omdurman) ប្រទេសស៊ូដង់និយាយថា ពួកគេត្រូវបានគេបំភ្លេចចោល។ ជម្លោះនៅប្រទេសស៊ូដង់ បានបំផ្លាញលំនៅឋានជាច្រើនខ្នង និងហេដ្ឋារចនាសម្ព័ន្ធ ដែលបានបង្កើតវិបត្តិភៀសខ្លួនធំបំផុតរបស់ពិភពលោក និងបានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់។ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយមនុស្សរាប់លាននាក់ ដែលឈានដល់ដំណាក់កាលទុរ្ភិក្ស ត្រូវបានរារាំងដោយការប្រយុទ្ធគ្នានៅបន្ត ការរឹតត្បិតដែលដាក់ដោយភាគីសង្រ្គាម និងតម្រូវការពីម្ចាស់ជំនួយអន្តរជាតិចំពោះវិបត្តិផ្សេងៗនៅទូទាំងពិភពលោក។

ប្រភពផ្នែកការទូត បាននិយាយថា គេសង្ឃឹមថាម្ចាស់ជំនួយនឹងផ្តល់មូលនិធិ ជាងមួយពាន់លានអឺរ៉ូ សម្រាប់ប្រទេសស៊ូដង់ ហើយសហភាពអឺរ៉ុបសន្យាផ្តល់ជំនួយចំនួន ៣៥០លានអឺរ៉ូ និងប្រទេសបារាំង ១១០ លានអឺរ៉ូ ខណៈសហរដ្ឋអាមេរិកនឹងវិនិយោគសរុប ១៤៧លានដុល្លារ។ កាលពីព្រឹកថ្ងៃចន្ទ ប្រទេសអាល្លឺម៉ង់ បានសន្យាផ្តល់ជំនួយ ២៤៤ លានអឺរ៉ូ។

ទោះបីជាយ៉ាងណា ការឆ្លើយតបជាអន្តរជាតិចំពោះវិបត្តិនៅស៊ូដង់ ត្រូវបានរិះគន់ ដោយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសស៊ូដង់ លោក ថម ភឺរៀលឡូ(Tom Perriello) កាលពីសប្តាហ៍មុន ដែលបានពិពណ៌នាថា ជា«ទុក្ខលំបាកខ្លាំង»។ អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យផ្តល់ជំនួយចំនួន ២,៧ ពាន់លានដុល្លារនៅក្នុងប្រទេសនេះ និង ១,៤ ពាន់លានដុល្លារសម្រាប់ជំនួយនៅក្នុងបណ្តាប្រទេសជិតខាង ដែលបានទទួលជនភៀសខ្លួនរាប់សែននាក់។ និយាយក្នុងសន្និសីទសារព័ត៌មាន រដ្ឋមន្ត្រីការបរទេសបារាំង បាននិយាយថាការអំពាវនាវរបស់អង្គការសហប្រជាជាតិ ទទួលបានតែ ៥%ប៉ុណ្ណោះ។

អង្គការសុខភាពពិភពលោក បាននិយាយថា ស្ថានភាពនៅក្នុងប្រទេសស៊ូដង់អាចកាន់តែធ្ងន់ធ្ងរទៅៗក្នុងប៉ុន្មានខែខាងមុខនេះ ដោយសារការចែកចាយជំនួយមនុស្សធម៌ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនៅតែមានការរឹតត្បិត។ កងទ័ពស៊ូដង់ បាននិយាយថា ពួកគេនឹងមិនអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅកាន់ផ្នែកមួយចំនួនរបស់ប្រទេសដែលគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហ័សជាគូប្រជែងនោះទេ។

ទីភ្នាក់ងារជំនួយបានចោទប្រកាន់កងកម្លាំងគាំទ្ររហ័ស(RSF) ពីបទលួចជំនួយ ប៉ុន្តែក្រុមនេះបានបដិសេធ។

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        18
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        27
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm