អាជ្ញាធរខណ្ឌដូនពេញ បន្តចុះស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក

2021/07/26 01:56:19 pm        512

ភ្នំពេញ ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរ​ខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់​ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងស្តាអណ្តូងលូដែល​បានកកស្ទះដោយសារកាក​សំណល់ សំរាមផ្សេងៗហូរចូលស្ទះផ្លូវទឹក និងដក់ទឹកមកលើទ្រូងផ្លូវ ដើម្បីលើក​សោភ័ណភាព​ទីក្រុង កាត់​បន្ថយការកកស្ទះ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាពធ្វើដំណើរ។

ជាក់ស្ដែងវេលាម៉ោង១០ព្រឹកថ្ងៃច័ន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំមន្ត្រីការិយាល័យសាធារណៈការខណ្ឌដូនពេញ ចុះ​ត្រួតពិនិត្យ និងស្តាអណ្តូងលូដែលបានកកស្ទះដោយសារកាកសំណល់ សំរាមផ្សេងៗហូរចូល​ស្ទះ​ផ្លូវទឹក និងបានដក់ទឹកមកលើទ្រូងផ្លូវ ដោយបានចាត់ឲ្យ​មន្ត្រីធ្វើការ​ជួសជុល​ជាបន្ទាន់​តាម​លក្ខណៈបច្ចេកទេស ធ្វើអោយប្រព័ន្ធលូដំណើរការបានល្អវិញ ដើម្បី​បញ្ជៀស​ការកកស្ទះកាក​សំណល់​ផ្សេងៗ ក្នុងអណ្តូងលូ បណ្តាលឲ្យទឹកច្រាលមកលើទ្រូងផ្លូវ នៅចំណុចតាម​បណ្តោយ​វិថីព្រះស៊ីសុវត្ថិ (រង្វង់មូលសម្តេចសង្ឃជួនណាត) ។

ក្រោយក្រុមការងារការិយាល័យសាធារណៈការខណ្ឌដូនពេញ បានចុះស្តាបើកមុខទឹកឲ្យបានហូរ និង​គ្មានការស្ទះលូបណ្តាលឲ្យលិចផ្លូវទៀតនោះទេ។

ជាចុងក្រោយអាជ្ញាធរ​ខណ្ឌ​ សូម​សំណូមពរ​ដល់​បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា​ក្នុងមូលដ្ឋាន​ចូលរួម​បញ្ចេញ​សំរាម​ឲ្យ​ទាន់ម៉ោង វិចខ្ចប់​សំរាម​ឲ្យ​បានត្រឹមត្រូវ​ និងចូលរួម​រក្សា​ចិញ្ជើម​ផ្លូវ​សាធារណៈទាំងអស់គ្នា៕

អត្ថបទ៖ កុម្ភះ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        84
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        51
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm