ធ្លាក់​ពី Premier League តែ Fulham ទិញ​ខ្សែប្រយុទ្ធ​វែ​ល Harry Wilson តម្លៃ ១២​លាន​ផោន​

2021/07/26 08:14:06 pm        125

​បាល់ទាត់៖ ​ទោះបី​ធ្លាក់​ពី English Premier League ទៅកាន់ League Championship ទៅហើយ​ក្តី​ក្លិប​ Fulham បានសំរេច​ក្នុង​ការនាំយក​ខ្សែប្រយុទ្ធ​វែ​ល Harry Wilson តម្លៃ ១២លាន​ផោន​ពី​ហង្ស​ក្រហម Liverpool​។

​​កីឡាករ​វ័យ ២៤ឆ្នាំ​ជំរើសជាតិ​វែ​ល Harry Wilson បាន​ចុះហត្ថលេខា​លេង​ឱ្យ​ក្លិប​នៅ​ក្របខណ្ឌ​ទី២ ​អង់គ្លេស​មួយ​នេះ​រហូតដល់​ឆ្នាំ២០២៦​។ ​​Harry Wilson បង្ហាញខ្លួន​បាន ៣៨លើក​ឱ្យ​ក្រុម​ជំរើសជាតិ​វែ​ល និង​ជា​សមាជិក​របស់​វែ​ល​នៅ​ពានរង្វាន់​បាល់ទាត់​ទ្វីបអឺរ៉ុប Euro ២០២០ កន្លងមក​ផងដែរ តែ​ត្រូវបាន​បណ្តេញចេញ​នៅពេល​ចាញ់​ដា​ណឺ​ម៉ាក​នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ​។ ​​Wilson ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ធំ Liverpool តែ​ពីរលើក​ប៉ុណ្ណោះ​ពេល​លេង​ពាន League Cup និង FA Cup និង​ធ្លាប់​ចំណាយពេល​ពេញ​មួយ​រដូវ​កាល​មុន​នៅ Cardiff City ហើយ​ក្រៅពីនោះ​ក៏បាន​លេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ Crewe Alexandra, Hull City, Derby County និង Bournemouth​។

​​Benfica កន្លងមក​ក៏បាន​ដាក់សំណើ​ទិញ Wilson ពី Liverpool ដែរ​តែ​ត្រូវបាន​ច្រានចោល​។ ​​Fulham ក្រៅពី​នាំយក Wilson ក៏បាន​នាំយក​អ្នកចាំទី​អា​ហ្ស​ង់​ទីន Paulo Gazzaniga កុងត្រា ២ឆ្នាំ​ផងដែរ​ក្រោយ​កីឡាករ​វ័យ ២៩ឆ្នាំ​រូបនេះ​ចាក​ចេញពី Tottenham Hotspur៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm