អាជីវករលក់ដូរ ស្វែងរកចំណូលបានសមរម្យ នៅក្នុងសង្ក្រាន្តវត្តភ្នំឆ្នាំនេះ

2024/04/16 11:10:15 pm        730

អាជីវករលក់ដូរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំ បាន​បង្ហាញ​នូវ​អារម្មណ៍​សប្បាយ​រីករាយ ខណៈនៅក្នុងឆ្នាំនេះ មានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើន ធ្វើឲ្យការ​លក់​ដូរ​របស់​ពួគ​គាត់លក់ដាច់ដោយទទួលបានចំណូលសមរម្យ។

អាជីវករលក់ដូរនៅក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សង្ក្រាន្តវត្តភ្នំ នៅក្នុងថ្ងៃទី៤ បាន​លើក​ឡើង​ឲ្យ​ដឹង​ថា នៅក្នុងឆ្នាំនេះ ឃើញថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ មានសភាពល្អប្រសើរ និ​ង​ស្រប​ពេលស្ថានភាពអាជីវកម្ម សិប្បកម្ម និងការលក់ដូររបស់ប្រជាពលរដ្ឋក្នុងស្រុក បាន​កំពុង​ដំណើរ​​ការ​ឡើងវិញ, ជាពិសេសប្រជាពលរដ្ឋអាចរកចំណូលបានឡើងវិញ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ចេញ​ដើរ​កម្សាន្តជាហូរហែរ ជាពិសេសនៅក្នុងសង្ក្រាន្តវត្តភ្នំក្នុងឆ្នាំនេះជាដើម ដោយមាន​ប្រជា​ពលរដ្ឋ​ចូល​រួមយ៉ាងច្រើនកុះករ។

អាជីវករទាំងនេះ លើកឡើងស្រដៀងគ្នាទៀតថា ជាក់ស្តែងក្នុងរយៈពេល៤ ថ្ងៃ គិត​ទាំង​ថ្ងៃ​ចុង​ក្រោយ​នេះ ពួកគាត់បានលក់ ដូរដាច់យ៉ាងខ្លាំង ជាពិសេសការលក់ដូរភេសជ្ជៈ គ្រឿង​បរិភោគ​ផ្សេង​ៗ និងការលក់ម្សៅជាដើម ដែលការចូលរួមចំណែក ផ្គត់ផ្គង់ដល់ ការហូបចុករបស់ពួកគាត់ និង​ជាការស្វែងរកប្រាក់ចំណូលសម្រាប់គ្រួសាររបស់ពួកគាត់ ក៏ដូចជាការចូលរួម ចំណែក​ក្នុង​ពិធី​ថ្ងៃ​បុណ្យ ចូលឆ្នាំប្រពៃណីខ្មែរផងដែរ ។

សូមបញ្ជាក់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរក្នុងឆ្នាំនេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​តាម​បណ្តារាជធានី-ខេត្ត រៀបចំ សង្ក្រាន្តនៅតាមមូលដ្ឋាន ដើម្បីអបអរសាទរ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំប្រពៃណីខ្មែរ និងដើម្បីឲ្យប្រជាពលរដ្ឋបានចូលរួមកម្សាន្ត ដោយនៅ​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មានបងប្អូនអាជីវករមកលក់ដូរជាច្រើនផងដែរ ហើយក្នុងឱកាសនេះដែរ សមាជិក​នៃ​គណៈកម្មាធិការ ជាតិជំរុញចលនាភូមិ១ផលិតផល១ ក៏បានចេញលក់​ផលិតផល​នៅ​តាម​សង្រ្កាន្តរា​ជធានីខេត្ត ដើម្បីស្វែងរកប្រាក់ចំណូល ការផ្សព្វ ផ្សាយផលិតផលិត និងការផ្គត់ផ្គង់​ដល់​ការ​ដើរលេងកម្សាន្តរបស់ប្រជាពលរដ្ឋផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        87
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        178
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm