ភ្ញៀវជាតិ និងអន្តរជាតិជាង២៤ម៉ឺននាក់ ចូលរួមលេងកម្សាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ នៅខេត្តកំពង់ធំ

2024/04/17 04:48:10 pm        253

កំពង់ធំ៖ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ធំ ឆ្នាំ២០២៤ រយៈពេល​៤ថ្ងៃ មានភ្ញៀវទេសចរជាតិ និង​អន្តរជាតិ មកទស្សនា និងលេងកម្សាន្តល្បែងប្រជាប្រិយប្រមាណជាង ២៤ម៉ឺននាក់។

តាម​របាយការណ៍​របស់​មន្ទីរទេសចរណ៍ខេត្តកំពង់ធំបានឱ្យដឹងថា ក្នុងរយៈពេល៤ថ្ងៃ នៃ​ពិធី​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមានប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មក​ទស្សនា​នៅ​តាម​រមណីយ​ដ្ឋាន លេងកម្សាន្តនៅតំបន់សង្រ្កាន្តកំពង់ធំ មានសរុបចំនួន ២៤៤,៣៣៧នាក់ ក្នុង​នោះមាន ភ្ញៀវជាតិចំនួន ២៤៤,២៣២នាក់ និងភ្ញៀវអន្តរជាតិចំនួន ១០៥នាក់។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅក្នុងខេត្តកំពង់ធំ ឆ្នាំនេះ រដ្ឋបាលខេត្ត ប្រារព្ធ​កម្ម​វិធី​សង្រ្កាន្ត​កំពង់​ធំ នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន កំពង់ធំ និងបានរៀបកន្លែងកំសាន្តជាច្រើន ក្នុង​នោះ​ក៏​បាន​រៀបចំនូវ ការបង្ហាញពីវប្បធម៌ ប្រពៃណី របស់ជនជាតិដើមភាគតិច ការប្រគំតន្ត្រី និង​ការ​លេង​ល្បែងប្រជាប្រិយកម្សាន្តចំនួន ១១ ប្រភេទ ដូចជា បោះអង្គុញ ទាញព្រ័ត្រ ចោលឈូង លាក់​កន្លែង ពាំពងមាន់ ដណ្តើមស្លឹកឈើ ប្រដាល់បិទមុខ និងឡើងសសរខ្លាញ់ជាដើម។ ទន្ទឹម​ជា​មួយ​គ្នា​នេះផងដែរ នៅតាមបណ្តា ក្រុង ស្រុក វត្តអារាម ក៏មានការរៀបចំព្រមៗគ្នា សម្រាប់​ប្រជាពលរដ្ឋ​ នៅតាមមូលដ្ឋានលេងកំសាន្ត ប្រកបដោយសាមគ្គីភាព ក្នុងស្មារតី សប្បាយរួមគ្នា ក្នុង​នាម​ភាតរភាព ចូលរួមថែរក្សាប្រពៃណីជាតិ។ 

អ្វីដែលគួរ​ឱ្យគត់សម្គាល់នោះគឺ ព្រឹតិ្តការណ៍សង្ក្រាន្តខេត្តកំពង់ធំ និងសង្រ្កាន្តតាមបណ្តាក្រុង ស្រុក បានចូលរួមសប្បាយរីករាយ ប្រកបដោយ សុខសុវត្ថិភាព ធានាបាននូវសន្តិសុខ សណ្តាប់​ធ្នាប់​ល្អ និងមានការទទួលខុសត្រូវខ្ពស់ ក្រោមការយកចិត្តទុកដាក់បំផុតពីសំណាក់ កងកម្លាំង និង​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់។ ព្រឹត្តិការណ៍សង្ក្រាន្តនេះ ពិតជាឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​ប្រជា​ពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ក្រោមដំបូលនៃសន្តិភាព និងស្ថេរភាពសង្គម៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        12
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm