ពលរដ្ឋមកលេងកម្សាន្តខេត្តកំពង់ឆ្នាំងក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះមានប្រមាណ ៣៤ម៉ឺននាក់

2024/04/17 05:05:06 pm        293

កំពង់ឆ្នាំង៖ ក្នុងឱកាសសង្ក្រានឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំ២០២៤នេះ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ​ប្រមាណ​ជាង​ ៣៤ម៉ឺននាក់ និងអន្តរជាតិចំនួន១៨២នាក់ បានចូលមកលេងកម្សាន្ត​នៅតា​ម​ទីតាំង​​ប្រារព្ធ​សង្ក្រាន្តឆ្នាំថ្មី និងតាមតំបន់រមណីដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពីលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង។

លោក សេង សាលី បានបន្តថា សង្ក្រានឆ្នាំថ្មីប្រណៃណីខ្មែរឆ្នាំ២០២៤នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង​បាន​រៀបចំកន្លែងលេងកំសាន្តចំនួន៣ទីតាំង ១.សួនបាញ់ទឹក​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ខាងមុខសាលាខេត្ត ដោយបានរៀបចំជាកន្លែងសំរាប់ប្រារព្ធ​ពិធីចូល​សង្ក្រាន្ត​ឆ្នាំ​ថ្មី កន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងរាំមកន្សាន្តតាមប្រពៃណីខ្មែរផងដែរ។ ទី២. តំបន់ត្រជាក់ ជាកន្លែងលេងទឹក និងរាំកម្សាន្ត។ ទី៣. សួនច្បារវិមានឯករាជ្យ ជាកន្លែងប្រគុំតន្ត្រី​ខ្នាតធំ​របស់​ទូរទស្សន៍បាយ័ន សំរាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរកំសាន្តពេលរាត្រី។

ក្នុងសង្ក្រាន្ត​ឆ្នាំថ្មីប្រពៃណីខ្មែរឆ្នាំនេះ អាជ្ញាធខេត្តកំពង់ឆ្នាំង​បាន​រៀបចំ​លេង​ល្បែង​ប្រពៃណីខ្មែរ​មាន របាំត្រុតឆៃយ៉ាំ ទាញព្រ័ត្រ វាយក្អម ចោលឈូង បោះអង្គុញ លាក់កន្សែង និងរាំវង់ រាំក្បាច់ រាំក្បាច់ សារ៉ាវ៉ាន់ ដើម្បី​បង្កើន​នូវ​បរិយាកាស​សប្បាយ​ផ្សារ​ភ្ជាប់​នូវ​ភាព​ស្និទ្ធស្នាល​រវាង​ថ្នាក់​ដឹក​នាំ​គ្រប់​ជាន់​ថ្នាក់ ក្នុងន័យសាមគ្គីភាពពេញក្នុងរយៈពេល៤ថ្ងៃផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានពង្រឹង​យ៉ាង​ម៉ឺង​ម៉ាត់​ដល់កងកម្លាំងទាំងអស់ អោយរក្សាអោយខាងតែបាននូវសន្តិសុខសណ្តាប់ធ្នាប់ និង​កាត់​បន្ថ​យករណីគ្រោះថ្នាក់ចរាចរជូនបងប្អូនប្រជាពលរដ្ឋ យុវជន និងភ្ញៀវទេសចរ នៅតាម​វត្ត​អារាម ទីរមណីយដ្ឋាន ទីកន្លែងប្រារព្វពីធីសង្ក្រានឆ្នាំថ្មី និងតាមដងផ្លូវផងដែរ។ បងប្អូន​ប្រជា​ពលរដ្ឋ យុវជន និងភ្ញៀវទេសចរ ដែលមកកំសាន្តក្នុងខេត្តកំពង់ឆ្នាំង បានចូល​រួម​លេង​យ៉ាង​សប្បាយ​រីក​រាយ​យ៉ាងខ្លាំង គ្មានព្រួយបារម្ភអ្វីឡើយ ហើយភាពសប្បាយ​រីករាយ​ទាំង​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ដោយសារកត្តាសុខសន្តិភាពពេញលេញក្នុងប្រទេស ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕ អត្ថបទ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm