ពលរដ្ឋក្នុងខេត្តបាត់ដំបងជាង១៥ពាន់នាក់បានប្រើប្រាស់សេវារថយន្តក្រុងដែលរាជរដ្ឋាភិបាលផ្ដល់ជូន

2024/04/17 05:14:29 pm        347

បាត់ដំបង៖ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋរស់នៅ​ក្នុង​ខេត្តបាត់​ដំបងជាង ១៥ ០០០នាក់បានធ្វើដំណើរទៅមកភ្នំពេញ-បាត់ដំបងតាមរថយន្ត​ក្រុង​ដែល​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខ​រាជ​រដ្ឋាភិបាល​ផ្ដល់​ជូនដោយ​មិនបង់​ប្រាក់​ក្រោយ​បញ្ចប់​ការ​លេង​កម្សាន្ត និងជួបជុំគ្រួសារនៅស្រុកកំណើតនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ នេះ​បើ​តាមលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង។

ក្នុង​ឱកាសអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងរថយន្តក្រុងពីបាត់ដំបងទៅភ្នំពេញវិញ នាព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២៤ លោក ព្រួញ រិទ្ធថា បានថ្លែង​អំណរគុណ​ដល់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​ដែល​តែងតែ​គិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការ​ផ្ដល់​ឱ្យ​ពលរដ្ឋ​បានជិះរថយន្តក្រុងឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ជាមួយគ្នានេះ លោក​ប្រធាន​មន្ទីរ បានណែនាំដល់តៃកុង និងព្រូឡានទាំង​អស់​ត្រូវ​គិត​គូរ​ខ្ពស់​ពី​សុវត្ថិភាព​អ្នក​ដំណើរ​ធ្វើ​យ៉ាង​ណាដឹកជញ្ជូនពលរដ្ឋឱ្យបានដល់គោលដៅប្រកបដោយសុខសុវត្ថិភាព។

ប្រជាពលរដ្ឋ បានសម្ដែងអារម្មណ៍រំភើបរីករាយ និងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់បានជិះទៅមកដោយមិនបង់ប្រាក់។ ប្រជា​ពលរដ្ឋបានអះអាងថា ការធ្វើដំណើរ​តាម​រថយន្ត​ក្រុង​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ឱ្យ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​បានធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយថ្លៃធ្វើដំណើរ និងចំណេញថវិកាច្រើន ជា​ពិសេស​ការ​ធ្វើដំណើរ​ប្រកប​ដោយ​ផាសុខភាព​ក្រោម​ការយក​ចិត្ត​ទុកដាក់​ពីតៃកុង​ឡាន​គ្រប់​ពេល​វេលា​។

សូមបញ្ជាក់ថា សម្រាប់ខ្សែរត់តាមបណ្ដោយផ្លូវជាតិលេខ៥ភ្នំពេញ-បាត់ដំបង និងបាត់ដំបង-ភ្នំពេញ​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ផ្ដល់​រថយន្ត​ក្រុង​ចំនួន​៦៥​គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋមកលេងស្រុកកំណើត និងត្រឡប់​ទៅ​បំពេញ​ការងារ​វិញ​ដោយឥតគិតថ្លៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm