Solskjaer បន្ត​កិច្ចសន្យា​ដឹកនាំ Manchester United ដល់​ឆ្នាំ​២០២៤ ភ្លាម​ចាញ់ QPR ធ្ងន់​ក​ការប្រកួត​មិត្តភាព​

2021/07/26 08:50:35 pm        104

​បាល់ទាត់៖ ​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​ចុះហត្ថលេខា​ថ្មី​បន្ត​ដឹកនាំ​ក្រុម​ដល់​ឆ្នាំ២០២៤ អម​ជាមួយនឹង​លក្ខខណ្ឌ​បន្ត​ច្រើន​ឆ្នាំ​ទៅមុខទៀត​។ ​​អ្នកចាត់ការ​សញ្ជាតិ​ណ័​រវេ​យ​វ័យ ៤៨ឆ្នាំ​រូបនេះ​បានទទួល​តំណែង​ដឹកនាំ​ក្រុម​នៅ Old Trafford នេះ​នៅ​ឆ្នាំ២០១៩ បន្ទាប់ពី​ចំណាយពេល​ ៣ខែ​ដឹកនាំ​បណ្តោះអាសន្ន​បន្ត​ពី​លោក Jose Mourinho ដែល​ត្រូវបាន​បណ្តេញចេញ​។

​​Manchester United បានបញ្ចប់​រដូវ​កាល​មុន​នៅ English Premier League ជា​ជើងឯក​រង និង​ជា​ជើងឯក​រង​នៅ​ពានរង្វាន់​អឺរ៉ុប UEFA Europa League ផងដែរ​ក្រោយ​ចាញ់ Villarreal នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​ ​​រំលឹកថា​ លោក Ole Gunnar Solskjaer ធ្លាប់​ចំណាយពេល ១១រដូវ​កាល​ជា​កីឡាករ​របស់ Manchester United និង​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​យកឈ្នះ Bayern Munich នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​លើក​ពាន UEFA Champions League នៅ​ឆ្នាំ១៩៩៩​។ ​​តាំងពី​ការចាកចេញ​របស់ Sir Alex Ferguson ដែល​គេ​ចាត់ទុកជា​វិ​រ​បុរស​របស់​ក្រុម​បិសាច​ក្រហម Manchester United នៅ​ឆ្នាំ ២០១៣ លោក Ole Gunnar Solskjaer គឺជា​អ្នកចាត់ការ​ពេញ​ម៉ោង​ទី៤ ហើយ​ដែល​ដឹកនាំ​ក្រុម​បន្ទាប់ពី David Moyes, Louis van Gaal និង Jose Mourinho​។

​​Manchester United ចុង​សប្តាហ៍​កន្លងទៅ​ ទើបតែ​ប្រកាស​ពី​ការមកដល់​របស់​ខ្សែបំរើ​ស្លាប​អង់គ្លេស Jadon Sancho ពី Borussia Dortmund ក្នុងតម្លៃ ៧៣លាន​ផោន តែ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅ​នេះដែរ Manchester United បាន​រង​បរាជ័យ​ធ្ងន់​ក ៤-២ នៅ​ទឹកដី​របស់ QPR នៅ​ក្របខណ្ឌ League Championship ក្នុងការ​ប្រកួត​មិត្តភាព​កំដៅ​សាច់ដុំ​មុន​បើក​រដូវ​កាល​ថ្មី​។ ​បន្ទាប់ពី​ជួប QPR នេះ Manchester United នឹងត្រូវ​ជួប​ជាមួយ Brentford, Preston និង Everton មុន​បើក​រដូវ​កាល​ថ្មី English Premier League នៅ​ថ្ងៃទី១៤ ជួប​ជាមួយ Leeds United នៅ Old Trafford៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        103
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        116
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm