អ៊ីរ៉ង់និយាយថា សកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍ខ្លួន នឹងទទួលបានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ

2024/04/17 06:13:09 pm        191

ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មេសា) ថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះសកម្មភាពណាមួយដែលប្រឆាំង នឹងផលប្រយោជន៍របស់ខ្លួន នេះយោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ISNA រយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។

លោក រ៉ៃស៊ី បានប្រាប់ព្រះប្រមុខរដ្ឋកាតា គឺព្រះអង្គ សេក ថាមីម ប៊ីនហាម៉ាដ អាល់ថានី (Sheikh Tamim bin Hamad al-Thani) ថា «យើងប្រកាសយ៉ាងជាក់លាក់ថា សកម្មភាពតិចតួចបំផុតប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ មហាសាល និងចាស់ដៃប្រឆាំងនឹងជនល្មើស»។

អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដែលជាការសងសឹកបន្ទាប់ពីការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី០១ ខែមេសា ទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសបានធានាឱ្យមានការឆ្លើយតប។

អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាលី បាហ្កេរី ខានី (Ali Bagheri Kani) បានប្រាប់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃច័ន្ទថា ការវាយលុករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការសងសឹករបស់អ៊ីស្រាអែលណាមួយ នឹងជា «ពេលវេលាតែមួយវិនាទីប៉ុណ្ណោះ ខណៈអ៊ីរ៉ង់នឹងមិនរង់ចាំរយៈពេលដល់ទៅ ១២ ថ្ងៃដើម្បីឆ្លើយតបដូចលើកនេះទៀតឡើយ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        69
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        59
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm