កងកម្លាំងសន្តិសុខឥណ្ឌា សម្លាប់ក្រុមឧទ្ទាមម៉ៅនិយម២៩នាក់ ក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង

2024/04/17 08:37:21 pm        158

នគរបាលបាននិយាយថា កងកម្លាំងសន្តិសុខប្រទេសឥណ្ឌា បានសម្លាប់ក្រុមឧទ្ទាមម៉ៅនិយមយ៉ាងហោចណាស់ ២៩ នាក់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងនៅ រដ្ឋ ឆាតទីសហ្គា(Chhattisgarh) ភាគកណ្តាល កាលពីថ្ងៃអង្គារ ប៉ុន្មានថ្ងៃនៅមុនពេលចាប់ផ្តើមការបោះឆ្នោត ដែលនាយករដ្ឋមន្រ្តី លោក Narendra Modi កំពុងស្វែងរកអាណត្តិទីបីជាប់ៗគ្នា។

ស្រុក Kanker ជាកន្លែងដែលការប៉ះទង្គិចបានកើតឡើងនឹងបោះឆ្នោតនៅក្នុងដំណាក់កាលទីពីរក្នុងចំណោមដំណាក់កាលចំនួនប្រាំពីរនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ២៦ ខែមេសា ខណៈស្រុកជិតខាង Bastar គឺជាតំបន់លាក់ខ្លួនរបស់ក្រុមឧទ្ទាមម៉ៅនិយម នឹងបោះឆ្នោតដំណាក់កាលទីមួយនៅថ្ងៃសុក្រ។

មន្ត្រីនគរបាលបាននិយាយថា ពួកគេបានទទួលព័ត៌មានអំពីវត្តមានរបស់ក្រុមឧទ្ទាមម៉ៅនិយមនៅក្នុងតំបន់នេះកាលពីថ្ងៃអង្គារ ហើយបានបើកការវាយឆ្មក់ដែលនាំទៅដល់ការប្រយុទ្ធគ្នាដោយកាំភ្លើង បណ្តាលឱ្យសមាជិកនៃកងកម្លាំងសន្តិសុខបីនាក់រងរបួស។

លោក ភី ស៊ុនដារ៉ាច(P Sundarraj) អធិការស្រុក Bastar បាននិយាយថា បន្ទាប់ពីការប្រយុទ្ធគ្នា ក្នុងអំឡុងពេលស្វែងរកនៅតំបន់នោះថា សាកសពក្រុមឧទ្ទាមម៉ៅនិយម ២៩ នាក់ត្រូវបានគេរកឃើញ។

ក្រុមឧទ្ទាមម៉ៅនិយមនិយាយថា ពួកគេកំពុងប្រយុទ្ធដើម្បីផ្តល់ឱ្យកសិករឥណ្ឌាក្រីក្រ និងកម្មករគ្មានដីធ្លី នូវការគ្រប់គ្រងបន្ថែមទៀតលើដីធ្លី និងការទាមទារកាន់តែច្រើនតំបន់រុករករ៉ែរបស់ខ្លួន ដែលកំពុងកេងប្រវ័ញ្ចដោយក្រុមហ៊ុនរុករករ៉ែធំៗ នាពេលបច្ចុប្បន្ន។

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm