ប្រទេស​ម៉ាឡេស៊ី​មាន​ករណី​ឆ្លង​វីរុស COVID-19 ជាង ​១​លាន​នាក់

2021/07/26 09:16:36 pm        637

​ម៉ាឡេស៊ី៖ ករណី​ឆ្លង​វីរុស COVID-19 សរុប​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ហក់​ឡើង​ជាង​ ១​លាន​នាក់​កាលពី​ថ្ងៃអាទិត្យ បន្ទាប់ពី​ក្រសួងសុខាភិបាល​របស់​ប្រទេស​នេះ​បាន​រាយការណ៍​ថា ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៧,០៤៥​នាក់​បន្ថែម​ទៀត​។​

​គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ យោង​តាម​ប្រភព​ពី​គេហទំព័រ Worldometer ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស​នេះ​មាន​ ១,០១៣,៤៣៨​នាក់ ស្លាប់​ចំនួន​ ៧,៩៩៤​នាក់ និង​អ្នកជា​សះស្បើយ​ចំនួន ​៨៤៤,៥៤១​នាក់​។​ ករណី​ឆ្លង​ថ្មី​បាន​ហក់​ឡើង​ដល់​ទៅ​ ១៥,៩០២​នាក់​កាលពី​ថ្ងៃ​សៅរ៍ ដែល​ជា​ចំនួន​ករណី​ឆ្លង​ខ្ពស់​បំផុត​ប្រចាំថ្ងៃ ចាប់​តាំងពី​វីរុស​រាតត្បាត​សកល​នេះ​បាន​ចាប់ផ្ដើម​។​ តំបន់ Klang Valley បាន​កើន​ឡើង​ជាថ្មី ដែល​មាន​ចំនួន​ច្រើនជាង​ពាក់កណ្តាល​នៃ​ការ​ឆ្លង​ថ្មី​ដែល​មាន ៨.៥០០​នាក់​នៅ​ក្នុង​រដ្ឋ Selangor និង ២,០៤៥​នាក់​នៅ​រដ្ឋធានី Kuala Lumpur។​ ហើយក៏​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១​,២១៦នាក់នៅក្នុង​រដ្ឋ Kedah និងករណី​ឆ្លង​ថ្មី​ចំនួន​ ៩៥០​នាក់​នៅ​ក្នុង​រដ្ឋ Johor ផង​ដែរ​។ ប្រទេស​ម៉ាឡេស៊ី​ក៏​មាន​ករណី​ឆ្លង​នៃ​វីរុស COVID-19 នាំចូល​ចំនួន​ ៦​នាក់​ផង​ដែរ​កាលពី​ថ្ងៃអាទិត្យ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        19
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        30
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm