ប្រាក់រៀលបានដាក់ជួញដូររូបិយប័ណ្ណជាលើកដំបូង នៅព្រលានយន្តហោះអន្តរជាតិ Haneda ទីក្រុងតូក្យូ

2024/04/17 09:17:03 pm        340

ប្រាក់រៀលរបស់កម្ពុជា ត្រូវបានបញ្ចូលនៅក្នុងតារាងជួញដូររូបិយប័ណ្ណជាលើកដំបូង ក្នុង​បញ្ជរ​ប្តូរ​ប្រាក់​មួយ នៅព្រលានយន្តហោះ អន្តរជាតិ Haneda ទីក្រុងតូក្យូ នេះជាសក្ខីភាពបញ្ជាក់ថា ប្រាក់​រៀល​អាច​ជួញដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីជំនឿទុកចិត្ត និងការ​ទទួល​ស្គាល់​ប្រាក់​រៀល​កាន់​តែ​ទូលំទូលាយ។

ឯកឧត្តម គីមទី កោមលី អគ្គនាយកប្រតិបត្តិការធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤​ម្សិល​មិញនេះ បាន អញ្ជើញចូលរួមកាត់ខ្សែបូរ សម្ភោធដាក់​បញ្ចូល​ប្រាក់​រៀល​នៅ​ក្នុង​តារាង​ជួញ​ដូររូបិយប័ណ្ណ នៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅព្រលាន​យន្ត​ហោះ​អន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន ក្រោមកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជា និង​ក្រុម​ហ៊ុន Travelex, ដោយការ​ដាក់​ឱ្យ​មាន​ការ​ជួញ​ដូរ​ប្រាក់​រៀល​ជា​លើក​ដំបូង​នៅ​ប្រទេស​ជប៉ុន​នេះ នឹងសម្រួលជួយទេសចរជប៉ុន ដែលទៅ ទស្សនកិច្ចនៅប្រទេសកម្ពុជា អាចប្ដូរ​យក​ប្រាក់​រៀល​ដោយ​ងាយ​ស្រួល ព្រមទាំងជួយជំរុញភ្ញៀវទេសចរអន្តរជាតិ មកទស្សនាប្រទេស កម្ពុជាកាន់តែ​ច្រើ​ន​ជាងមុន។

ជុំវិញការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ នៅ​ទីក្រុង​តូក្យូ នេះបានបង្ហាញនូវ ការរីកចម្រើនប្រាក់រៀល និងជាសក្ខីភាពបញ្ជាក់ថា ប្រាក់​រៀល​អាច​ជួញ​ដូរជាលក្ខណៈអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿ ទុកចិត្ត និង​ការ​ទទួល​ស្គាល់​ប្រាក់​រៀល​កាន់តែទូលំទូលាយ ដែលនេះជាលទ្ធផលនៃកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា ក្នុងការរក្សាស្ថិរភាពប្រាក់រៀល នៅក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។

គួរបញ្ជាក់ថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុន Travelex បាន​សហការ​ជា​មួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ នៃការដាក់បញ្ចូលប្រាក់រៀល នៅលើតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់​ពី​បានដាក់បញ្ចូលនៅព្រលានយន្តហោះអន្តរជាតិ Changi ប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០២៣​, ហើយពេលខាងមុខ ធនាគារជាតិនៃកម្ពុជានឹងបន្តសហការជាមួយក្រុមហ៊ុន Travelex ដើម្បីដាក់ ប្រាក់រៀលនៅលើតារាង​ជួញដូរ​នៅ​មជ្ឈ​មណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ​ជា​ច្រើន​ទៀត​នៅ​លើ​ពិភព​លោក៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        38
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        143
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm