Andre-Pierre Gignac រក​បាន ៣​គ្រាប់​ម្នាក់ឯង​ឱ្យ​បារាំង​តាម​ពីក្រោយ​ ៣ដង​យកឈ្នះ​អាហ្វ្រិក​ខាង​ត្បូង​នៅ​អូឡាំពិក​

2021/07/26 09:47:39 pm        119

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ជើងចាស់​បារាំង Andre-Pierre Gignac ធ្វើបាន​ ៣គ្រាប់​ម្នាក់ឯង​ឱ្យ​បារាំង​តាម​ពីក្រោយ ៣​ដង​យកឈ្នះអាហ្វ្រិក​ខាងត្បូង ៤-៣ បន្ត​ក្តីសង្ឃឹម​នៅ​ព្រឹត្តិការណ៍​អូឡាំពិក​ទីក្រុង​តូ​ក្យូ​។ ​បន្ទាប់ពី​ចាញ់​ប្រកួត​ដំបូង​នៅក្នុង​ពូ​ល A បារាំង​ត្រូវបាន​អាហ្វ្រិក​ខាងត្បូង​នាំមុខ ៣​លើក​នៅ​វគ្គ​ទី២ បន្ទាប់ពី​វគ្គ​ទី១ គ្មាន​ក្រុម​ណា​រកបាន​គ្រាប់​បាល់​។

​អតីត​ខ្សែប្រយុទ្ធ Marseille, Andre-Pierre Gignac ដែល​បច្ចុប្បន្ន​លេង​នៅ​ក្លិប​ម៉ិ​ក​ស៊ិ​ក Tigres ក្លាយជា​វិ​រ​បុរស​របស់​ក្រុម​បារាំង​ ដោយ​រកបាន​គ្រាប់​បាល់​តាម​ស្មើ ៣លើក​ផ្ទួនៗ មុនពេល​ដែល Teji Savanier ជា​អ្នកសំរេច​គ្រាប់​បាល់​ជ័យជំនះ​ឱ្យ​ក្រុម​បារាំង​នៅ​នាទី​ទី៩០+២​។ ​នៅក្នុង​ពូ​ល A នេះ​ជប៉ុន​ឈ្នះ ២ប្រកួត​ជាប់​គ្នា​បន្ទាប់ពី​ឈ្នះ​ម៉ិ​ក​ស៊ិ​ក ២-១ ម្សិលមិញ​នេះដែរ​មាន ៦ពិន្ទុ​ពេញ​កក់​កៅអី​នៅ​វគ្គ​បន្ត ​ខណៈ​បារាំង និង​ម៉ិ​ក​ស៊ិ​កមាន ៣ពិន្ទុ​ដូចគ្នា​។​ ​នៅក្នុង​ពូ​ល B វិញ​ក្រោយ ២​ប្រកួត​ក្រុម​ទាំង​ ៤ មាន ៣ពិន្ទុ​ដូចគ្នា បន្ទាប់ពី​ហុង​ឌុយ​រ៉ា​ស​យកឈ្នះ​នូ​វែ​ហ្ស៊ី​ឡង់ ៣-២ និងកូរ៉េខាងត្បូង​យកឈ្នះ​រ៉ូ​ម៉ា​នី ៤-០។

​​នៅក្នុង​ពូ​ល C អេ​ស្ប៉ា​ញ​យកឈ្នះ​អូស្ត្រាលី ១-០ ដោយ Mikel Oyarzabal ខណៈ​អា​ហ្ស​ង់​ទីន​យកឈ្នះ​អេ​ហ្ស៊ីប ១-០​។ ពូ​ល C នេះ​អេ​ស្ប៉ា​ញ​ឈរលើ​គេ​មាន ៤ពិន្ទុ ​ខណៈ​អូស្ត្រាលី និង​អា​ហ្ស​ង់​ទីន​មាន ៣ពិន្ទុ​ដូចគ្នា​។​ ​ចំណែក​ពូ​ល D ម្ចាស់​មេដាយ​មាស ២០១៦ ប្រេ​ស៊ី​ល​ត្រូវ​រង់ចាំ​ដល់​ប្រកួត​ចុងក្រោយ​ដើម្បី​ដឹងថា​ឡើង​ជុំ​បន្ត​រឺ​អត់ ក្រោយ​បាន​ត្រឹម​ស្មើ​កូ​ឌី​វ័រ ០-០ ម្សិលមិញ ស្រប​ពេល​អាល្លឺម៉ង់​យកឈ្នះ​អារ៉ាប៊ីសាអ៊ូឌីត ៣-២​។ ​ប្រេ​ស៊ី​ល​ឈរលើ​គេ​ក្នុង​ពូ​ល D នេះ​មាន ៤ពិន្ទុ​ស្មើគ្នា​ជាមួយ​កូ​ឌី​វ័រ ខណៈ​អាល្លឺម៉ង់​លេខ៣ មាន ៣ពិន្ទុ និង​អារ៉ាប៊ីសាអ៊ូឌីត ០ពិន្ទុ​។ វិញ្ញាសា​បាល់ទាត់​បុរស​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​ នឹង​បញ្ចប់​វគ្គ​វិលជុំ​ក្នុង​ពូ​ល​នៅ​ថ្ងៃ​ពុធ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        165
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        152
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm