ហុងឌូរ៉ាស ប្រមូលអ្នកការទូតកំពូលនៅអេក្វាឌ័រ ជុំវិញការវាយឆ្មក់ស្ថានទូតម៉ិកស៊ិក

2024/04/18 01:44:27 am        50

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាមេរិកកណ្តាលបានប្រកាសកាលពីថ្ងៃអង្គារថា ប្រទេសហុងឌូរ៉ាស កំពុងកោះហៅត្រឡប់មកវិញនូវប្រមុខការទូតរបស់ខ្លួននៅក្នុងប្រទេសអេក្វាឌ័រ ជាចំណាត់ការចុងក្រោយដែលបានធ្វើឡើង ក្នុងការឆ្លើយតបទៅនឹងការវាយឆ្មក់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អេក្វាឌ័រ ក្នុងខែនេះទៅលើស្ថានទូតម៉ិកស៊ិក ក្នុងទីក្រុងគីតូ (Quito)។

រដ្ឋមន្ត្រីការបរទេស លោក Enrique Reina បាននិយាយថា អ្នកគ្រប់គ្រងធុរកិច្ចហុងឌូរ៉ាស លោក Clarivel Vallecillo ដែលឈរជើងនៅស្ថានទូត នឹងត្រឡប់ទៅទីក្រុងតេហ្គូស៊ីហ្គាល់ប៉ា( Tegucigalpa) វិញ ដើម្បីពិគ្រោះយោបល់ ដោយសង្កត់ធ្ងន់ថា ហុងឌូរ៉ាសគាំទ្រករណីរបស់ម៉ិកស៊ិកដែលបានប្តឹងកាលពីពេលថ្មីៗនេះ ប្រឆាំងនឹងអេក្វាឌ័រ នៅក្នុងតុលាការយុត្តិធម៌អន្តរជាតិរបស់អង្គការសហប្រជាជាតិ។

ការវាយឆ្មក់កាលពីថ្ងៃទី5 ខែមេសាលើស្ថានទូតម៉ិកស៊ិក ដើម្បីចាប់ខ្លួនអតីតអនុប្រធានាធិបតីអេក្វាឌ័រលោក Jorge Glas បានបង្កឲ្យមានការបែកបាក់ភ្លាមៗនៅក្នុងទំនាក់ទំនងរវាងទីក្រុងម៉ិកស៊ិក និងទីក្រុងគីតូ ក៏ដូចជារលកនៃការថ្កោលទោសចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលអេក្វាឌ័រ ក្នុងការបង្ខំផ្លូវចូលទៅក្នុងស្ថានទូតនោះ។

លោក Glas ដែលត្រូវបានកាត់ទោសពីរដងពីបទពុករលួយ ហើយឥឡូវនេះកំពុងប្រឈមនឹងការចោទប្រកាន់ថ្មីនោះ បានស្វែងរកការជ្រកកោន នៅក្នុងស្ថានទូត តាំងពីចុងឆ្នាំមុន។

រដ្ឋាភិបាលរបស់ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa បានប្រកែកថា មន្ត្រីម៉ិកស៊ិក បានផ្តល់ការការពារដោយខុសច្បាប់ដល់លោក Glas នៅស្ថានទូតរបស់ពួកគេ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        75
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        61
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        56

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm