ចិន៖ សមយុទ្ធរួមហ្វីលីពីន-អាមេរិក នៅសមុទ្រចិនខាងត្បូង នឹងនាំឲ្យមាន «អសន្តិសុខកាន់តែខ្លាំងឡើង»

2024/04/18 02:30:37 am        295

ប្រទេសចិន នៅថ្ងៃពុធ (១៧ មេសា) បាននិយាយថា សមយុទ្ធយោធារួមគ្នារបស់កងកម្លាំងហ្វីលីពីន និងសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងត្បូង នឹងនាំឲ្យមាន «អសន្តិសុខកាន់តែខ្លាំងឡើង» សម្រាប់ទីក្រុងម៉ានីល។

ហ្វីលីពីន និងសហរដ្ឋអាមេរិកកំពុងធ្វើសមយុទ្ធប្រចាំឆ្នាំរួមគ្នា ឈ្មោះ «Balikatan» ឬ «ស្មាប្រកៀកស្មា» ដែលត្រូវចាប់ផ្តើមនៅសប្តាហ៍ក្រោយ ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី១០ ខែឧសភា ដែលពួកគេនឹងធ្វើសមយុទ្ធដោយសន្មតិដណ្តើមយកកោះកាន់កាប់ដោយសត្រូវក្នុងតំបន់ដែលនៅទល់មុខនឹងកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង។

នៅក្នុងសន្និសីទសារព័ត៌មានដែលតែងធ្វើជាប្រចាំ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយថា៖ «ការប៉ុនប៉ងនាំយកកងកម្លាំងពីខាងក្រៅ ដើម្បីការពារអ្វីដែលគេហៅថា សន្តិសុខនោះ នឹងត្រឹមតែនាំឲ្យមានភាពអសន្តិសុខកាន់តែខ្លាំងឡើង សម្រាប់ខ្លួនឯងផ្ទាល់ប៉ុណ្ណោះ»។

ជាមួយគ្នានេះ លោក Lin ក៏បានព្រមានដែរថា ហ្វីលីពីនគួរតែ «មានភាពប្រកដប្រជាឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលស្គាល់» ថា ការនាំយកប្រទេសក្រៅដែនដី ដើម្បីបង្ហាញកម្លាំងរបស់ខ្លួន នៅក្នុងសមុទ្រចិនខាងត្បូង និងបង្កឲ្យមានការប្រឈមមុខដាក់គ្នា នឹងធ្វើឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ និងបំផ្លាញស្ថិរភាពក្នុងតំបន់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        11
មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        9
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm