ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះជីវិតពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ

2021/07/26 03:46:43 pm        476

ស្វាយរៀង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងកាលព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២១ ថា«សម្ដេចតេជោមិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេថែមទាំងជួយសង្រ្គោះ អាយុជីវិតប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតជំងឺកូវីដ១៩។

ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្រ្តី បាន​ចុះពិនិត្យនិងលើកទឹកចិត្តដល់សកម្មភាព​ការចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង នៅមណ្ឌលវិទ្យាល័យជីភូ និងវិទ្យាល័យបាវិត ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរ​សុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះផងដែរ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខុមាលភាព​របស់បងប្អូនប្រជាពលរដ្ឋកម្ពុជា​ ជាពិសេស​ការទប់ស្កាត់ការរីករាលដាល​ជំងឺ​ឆ្លងកូវីដ-១៩ ​និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង​បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបាន គ្រប់ៗគ្នា និង​ដោយ​ឥតគិតថ្លៃដែល។ ទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកថា ​«វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំង​ជីវិត» ជួយបងប្អូនឲ្យ​រួចផុត​ពីជំងឺចង្រៃនេះ ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យ​មកពី​បញ្ជាការ​ដ្ឋាន​កងទ័ពពិសេសដែលបាន​បញ្ជូន​ក្រុមគ្រូពេទ្យ​មកជួយចាក់វ៉ាក់សាំងនៅក្រុងបាវិត ព្រមទាំង​បាន​ជម្រុញ​ឲ្យ​ឪពុកម្ដាយទាំងអស់ ត្រូវនាំកូនដែលមានអាយុចាប់ពី១២-១៧ឆ្នាំមកចាក់វ៉ាក់សាំងចាប់​ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ឲ្យបានគ្រប់ៗគ្នា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុត​របស់​សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និង​កត្តញ្ញូតាធម៌​ជូន​ចំពោះ​សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែស្វែងរកសុខសន្តិភាព​ជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោះដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតផង។

ទន្ទឹមនឹងនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានដឹកនាំក្រុមការងារអញ្ជើញចុះសាកសួរសុខទុក្ខ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងចែកគ្រឿង​ឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារក្រីក្រដែលកំពុងជាប់ធ្វើចត្តាឡីស័ក៕

អត្ថបទ ៖ សារិទ្ធ



អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា

2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm