ចលនាភូមិ១ផលិតផល១ នឹងទទួលបានការចុះបញ្ជីចូលជាសមាជិកថ្មីចំនួន ៣០០ បន្ថែមក្នុងឆ្នាំនេះ

2024/04/18 05:12:47 pm        602

គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ក្នុងឆ្នាំ ២០២៤ នេះ នឹង​ទទួល​បាន​កា​រ​ចុះ​បញ្ជី​ចូល​ជាសមាជិកថ្មីចំនួន ៣០០ បន្ថែមទៀត ដែលនឹងធ្វើឲ្យ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល១ មានសមាជិកកាន់តែច្រើន នឹងមានផលិផល​កាន់​ច្រើន​សម្រាប់​លក់​លើ​ទីផ្សារ​។

ឯកឧត្តមបណ្ឌិត សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ លើក​ឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីការចុះ​បញ្ជី​ផលិត​ផល​ចូល​ជា​សមាជិក នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ នេះថា ជុំវិញសហគ្រាស និង​សិប្បកម្ម​វេចខ្ចប់ក្នុងស្រុក គណៈកម្មាធិការជាតិបានខិតខំប្រឹងប្រែង និងជួយ​ជ្រោម​ជ្រែង​លើក​កម្ពស់​ ដល់សហគ្រាសក្នុងស្រុក ឲ្យបន្តក្នុងខ្សែច្រវាក់ផលិតកម្ម ដើម្បីផ្គត់​ផ្គង់​ទំនិញ​ចូល​ទីផ្សារ​ឲ្យ​បាន​កាន់​តែ​ច្រើន មានមុខរបរ និងជីវភាព រស់កាន់តែសមរម្យ។

ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែង​សមាជិក​នៅ​ក្នុង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ មកដល់បច្ចុប្បន្ន មានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះ​ផលិតកម្ម​ជា​ច្រើន​បាន​អនុវត្ត​ស្រប​តាម​ស្តង់​ដារត្រឹមត្រូវ ដោយបានគិតដល់បញ្ហាសុវត្ថិភាព គុណភាព និងអនាម័យ ហើយ​នៅ​ក្នុង​ឆ្នាំ២០២៤នេះ គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ រំពឹងថា នឹងទទួលបាន សមាជិក​បន្ថែមទៀត ដែលនឹងធ្វើឲ្យផលិតផលនៅក្នុងចលនាភូមិ១ផលិតផល១ មានកាន់​តែ​ច្រើន​ ដើម្បីរួមគ្នាផលិតរុញចូលទីផ្សារ ឲ្យបានកាន់តែច្រើន។

ជុំវិញចលនាភូមិ១ផលិតផល១នេះ មក​ដល់​បច្ចុប្បន្ន​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ១​ផលិត​ផល​១ មានសមាជិកសរុបប្រមាណ ជាង ៦០០ ក្រុមហ៊ុន/សហគ្រាស ហើយសមាជិក​នីមួយៗ​មាន​ផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពី១ផលិតផលឡើង ទៅ ក្នុង​នោះ​បើ​គិត​ជាផលិតផលសរុបមានប្រមាណជាង ១ ពាន់មុខរយ, ហើយនៅក្នុងឆ្នាំ ២០២៤ នេះ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ រំពឹងថា នឹងទទួលបាន​ការ​ចុះ​បញ្ជី​ជា​សមាជិក​ចំនួន ៣០០ ក្រុមហ៊ុន/សហគ្រាស ដែលនឹងដែលអាច ធ្វើឲ្យមានផលិត​ផល​កាន់​តែ​ច្រើន​សម្រាប់​លក់នៅលើទីផ្សារ និងការនាំចេញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        37
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        33
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm