កម្មកររោងចក្រជាច្រើនបានវិលត្រឡប់ចូលបំពេញការងារឡើងវិញ ក្រោយចប់​ពិធីបុណ្យចូលឆ្នាំថ្មី

2024/04/18 05:51:16 pm        387

ខណៈពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ដោយភាព​សប្បាយ​រីករាយ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ នៅព្រឹកថ្ងៃទី១៨ ខែមេសានេះ បានមើលឃើញថា កម្មករ កម្មការនី បាន​នាំ​គ្នា​ចូល​បំពេញការងាររៀងៗខ្លួនឡើងវិញ ជាមួយនឹងទឹកមុខសប្បាយរីករាយគ្រប់ៗគ្នា។

លោក ប៊ី ចាន់រ៉ានី ប្រធានរដ្ឋបាលរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីជី ក្លូរី ស្ថិត​នៅ​តំបន់​ទ្រុង​មាន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានឲ្យទូរទស្សន៍ព័ត៌មាន ប៊ីធីវី ដឹងថា គិតត្រឹមព្រឹកថ្ងៃនេះ មាន​កម្មករនិយោជិតបានចូលកន្លែងការងារវិញចំនួនប្រមាណ ៨០% ខណៈ​មួយ​ចំនួន​ផ្សេង​ទៀត​កំពុង​ធ្វើ​ដំណើរតាមផ្លូវ និងមួយចំនួនផ្សេងទៀតដាក់ច្បាប់ដោយសារមានធុរៈបន្ទាន់។ លោក បាន​ឲ្យ​ដឹងថា សម្រាប់រោងចក្រ ស៊ីជី ក្លូរីនេះ ថៅកែអនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​ដោយ​មាន​ប្រាក់​ឈ្នួលរយៈពេល ៧ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ ដើម្បី​បាន​ជួប​ជុំគ្រួសារនៅស្រុកកំណើតរៀងៗខ្លួន។

កំពុងធ្វើដំណើរចូលទៅក្នុងរោងចក្រ កម្មករ កម្មការិនី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា បន្ទាប់​ពី​ឈប់​សម្រាក​អស់​រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនពីការជួបជុំ រវាង​ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភ័ក្តិ។ ពួកគាត់បានឲ្យដឹងទៀតថា ជារៀង​រាល់​ឆ្នាំ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ ក្រៅពីការជួបជុំក្រុមគ្រួសារនៅតាមផ្ទះ ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំ​ទេយ្យទាន​ផ្សេង​ៗ​ប្រគេនព្រះសង្ឃនៅតាមទីវត្តអារាមនានា ដើម្បីឧទ្ទិស មគ្គផល និងគុណូប្បការៈគុណ​ទៅ​ដល់​អ្នក​មាន​គុណ និងជីដូនជីតាដែលបានចែកឋានទៅកាន់បរលោក។

យ៉ាងណាក៏ដោយ កម្មករ កម្មការិនីខាងលើនេះ បានលើកឡើងស្រដៀងគ្នាទៀតថា អ្វីដែល​ធ្វើ​ឲ្យ​ពួក​គាត់​កាន់តែរីករាយថែមទៀតនោះ គឺអាចវិលត្រឡប់ និងចូល​បំពេញ​ការងារ​បាន​ជា​ធម្មតា​ឡើង​វិញ និងសង្ឃឹមថា នឹងមានការងារកាន់តែច្រើនថែមទៀត និងមានការងារ​ថែម​ម៉ោង​ដើម្បី​ទទួល​បាន​ចំណូលខ្ពស់។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងបុណ្យទានធំៗ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ប្រជា​ពលរដ្ឋ​ភាគ​ច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និង​ខ្លះ​ទៀត​ដើរលេងកម្សាន្តទាំងក្នុងនិងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៤នេះ ប្រមុខរដ្ឋាភិបាល​បាន​ប្រកាស​អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់សម្រាកដោយទទួលបានប្រាក់ឈ្នួលរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃ១៣, ១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm