អាជ្ញាធរខេត្តក្រចេះ បន្តយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្រមខណ្ឌទូទាំងខេត្ត

2021/07/26 11:50:37 pm        676

ក្រចេះ ៖ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្ដល់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅក្នុងក្រមខណ្ឌទូទាំងខេត្តបន្ថែមទៀត បន្ទាប់ពីយុទ្ធនាការ ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅក្នុងក្រុងក្រចេះ ស្រុកឆ្លូង និងស្រុក ព្រែកប្រសព្វរួចមក។

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩នេះ និងបន្តចាក់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្ដា​ឃុំនានា ក្នុងស្រុកចិត្របុរី ស្រុកសំបូរ និងស្រុកស្នួល ក្នុងខេត្តក្រចេះ ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើង​ទៅ ដោយផ្អែកលើគោលការស្ម័គ្រចិត្ត និងចាប់ផ្ដើមពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះទៅ ពេលព្រឹកពីម៉ោង ៨:០០នាទី ដល់ម៉ោង ១២:០០នាទី និងពេលរសៀល ពីម៉ោង ១៤:០០នាទី ដល់ម៉ោង ១៧:០០នាទី។

នៅក្នុងចំណោមស្រុកទាំង៣ ក្នុងនោះស្រុកចិត្របុរី មានប្រជាពលរដ្ឋរស់នៅក្នុងឃុំ ចំនួន៩ត្រូវចាក់, ស្រុកសំបុរ មានឃុំចំនួន ៨ ត្រូវចាក់ និងស្រុកស្នួល មានប្រជាពលរដ្ឋរស់នៅ ក្នុងឃុំចំនួន ៦ ដែលត្រូវចាក់ចាក់វ៉ាក់សាំងការពារកូវីដ-១៩។

ដោយឡែកសម្រាប់ស្រុកចិត្របុរី បានដំណើរការចាក់នៅព្រឹកថ្ងៃទី២៦ កក្កដានេះ ប្រព្រឹត្តទៅក្រោម​អធិបតីភាពឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងដោយមានការ ចូលរួម​ពី​យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ​និងយុវជនស្រឡាញ់សន្តិភាព ប្រជា​ការពារ​ភូមិ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានផ្ដល់នូវវ៉ាក់សាំង ចាក់ជូន​ដល់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន ។

ឯកឧត្តម បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពារ របស់ប្រមុខរាជរដ្ឋាភិបាល គឺ (៣ការពារ ៣កុំ) ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំង គឺងាយស្រួលក្នុង ការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។

ឯកឧត្តម បានបន្តថា បើទោះពុកម៉ែបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬ បានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ (៣ការពារ ៣កុំ) របស់ប្រមុខរាជរដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ប្រភេទថ្មី ( COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស ។

គូសបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតមកដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងក្រុងស្រុកចំនួន៣ រួមមាន ក្រុងក្រចេះ ស្រុកព្រែកប្រសព្វ និងស្រុកឆ្លូង គិតត្រឹមវេលាម៉ោង ៥:០០នាទីរសៀល ការចាក់វាំក់សាំងទាំង២ប្រភេទ សរុបមានចំនួន ២៦,៦៩២ដូស ស្មើនឹងប្រជាពលរដ្ឋ ២៦,៦៩២ នាក់ ក្នុងនោះស្រី ១៣,៦១២ នាក់៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        81
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        169
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm