ប្រធានទីភ្នាក់ងារ UNRWA ព្រមានពីគ្រោះទុរ្ភិក្សបង្កើតឡើងដោយមនុស្សនៅហ្កាហ្សា

2024/04/18 06:21:37 pm        194

ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ បានព្រមានកាលពីថ្ងៃពុធ ខណៈលោកបានចោទប្រកាន់អ៊ីស្រាអែលថា បានរារាំងការដឹកជញ្ជូនជំនួយ និងព្យាយាម បញ្ចប់សកម្មភាពរបស់ទីភ្នាក់ងារ UNRWA នៅក្នុងតំបន់នោះ ថាគ្រោះទុរ្ភិក្សបង្កើតឡើងដោយមនុស្សកំពុងរួមរឹតយ៉ាងខ្លាំងនៅទូទាំងតំបន់ហ្កាហ្សា។

អគ្គស្នងការទីភ្នាក់ងារ UNRWA លោក ហ្វីលីព ឡាហ្សារីនី(Philippe Lazzarini) បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលមានសមាជិក ១៥រូបថា ថ្ងៃនេះ យុទ្ធនាការប្រកបដោយហានិភ័យ ដើម្បីបញ្ចប់ប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA កំពុងដំណើរការ ដោយមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។

ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ (UNRWA) ផ្តល់ការសិក្សាអប់រំ សុខភាព និងជំនួយ ដល់ប្រជាជនប៉ាឡេស្ទីនរាប់លាននាក់នៅតំបន់ហ្កាហ្សា តំបន់West Bank ប្រទេសហ្ស៊កដានី ស៊ីរី និងប្រទេសលីបង់។ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីប្រាំមួយខែមុនរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតំបន់ហ្កាហ្សា ទីភ្នាក់ងារ UNRWA ត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃប្រតិបត្តិការផ្តល់ជំនួយ ដោយមន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ។

លោក Lazzarini បាននិយាយថា នៅទូទាំងតំបន់ហ្កាហ្សា គ្រោះទុរ្ភិក្សដែលបង្កើតឡើងដោយមនុស្សកំពុងរឹតរឹតខ្លាំង ហើយនៅភាគខាងជើង ទារក និងកុមារតូចៗ បានចាប់ផ្តើមស្លាប់ដោយសារតែកង្វះអាហារូបត្ថម្ភ និងខ្សោះជាតិទឹក។ នៅទូទាំងព្រំដែន អាហារ និងទឹកស្អាតកំពុងរង់ចាំ ប៉ុន្តែទីភ្នាក់ងារUNRWA ត្រូវបានបដិសេធមិនអនុញ្ញាតឱ្យដឹកជញ្ជូនជំនួយនេះ និងជួយសង្គ្រោះជីវិតបានឡើយ។

អ៊ីស្រាអែល បានត្អូញត្អែរជាយូរមកហើយអំពីទីភ្នាក់ងារ UNRWA ហើយកាលពីខែមករា បានចោទប្រកាន់បុគ្គលិកទីភ្នាក់ងារចំនួន ១៣.០០០នាក់ របស់ទីភ្នាក់ងារនៅក្នុងតំបន់ហ្កាហ្សាថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលាលើអ៊ីស្រាអែល ដែលបានសម្លាប់មនុស្ស ១.២០០នាក់។

លោក Lazzarini និយាយថា អាក្រក់ជាងនេះទៅទៀត បរិវេណ និងបុគ្គលិករបស់ទីភ្នាក់ងារ UNRWA ត្រូវបានគេកំណត់គោលដៅចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ហើយបុគ្គលិកទីភ្នាក់ងារ UNRWA ១៧៨ នាក់ត្រូវបានសម្លាប់។ លោក Lazzarini បានបណ្តេញបុគ្គលិកដែលត្រូវបានចោទប្រកាន់ ហើយការស៊ើបអង្កេតផ្ទៃក្នុងរបស់អង្គការសហប្រជាជាតិកំពុងដំណើរការលើការចោទប្រកាន់នេះ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        56
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        111
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        101

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm